តួលេខរដ្ឋាភិបាលបង្ហាញថា ជនអន្តោប្រវេសន៍សរុបចំនួន ៣៦.៨១៦នាក់ បានឆ្លងកាត់ច្រកសមុទ្រ English Channel រវាងអង់គ្លេស និងបារាំង ក្នុងឆ្នាំ ២០២៤កន្លងទៅថ្មីៗនេះ។

តួលេខនេះគឺកើនឡើង ២៥% នៅឆ្នាំ ២០២៣ នៅពេលដែលមនុស្ស ២៩.៤៣៧ នាក់ បានទៅដល់តាមទូកតូចៗ។
ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់ដីអឺរ៉ុបដោយជោគជ័យក្នុងឆ្នាំ ២០២៤ ខ្ពស់បំផុតទីពីរចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ២០១៨ មក។ ទោះជាយ៉ាងណាក៏ដោយ ចំនួនសរុបគឺធ្លាក់ចុះ ២០% លើកំណត់ត្រាចំនួន ៤៥.៧៧៤នាក់កាលពីឆ្នាំ២០២២។

ចំនួនមនុស្សដែលបានស្លាប់ក្នុងពេលធ្វើដំណើរពោពេញដោយគ្រោះថ្នាក់ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតក្នុងពិភពលោក មិនត្រូវបានចេញផ្សាយនៅក្នុងទិន្នន័យរបស់ការិយាល័យតាមដានជនអន្តផប្រវេសន៍ទេ ទោះបីជាឆ្នាំ២០២៤ ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់បំផុតសម្រាប់ការឆ្លងកាត់តាមច្រកសមុទ្រក៏ដោយ។
យោងតាមឆ្មាំល្បាតឆ្នេររបស់ប្រទេសបារាំង មនុស្ស៥៣នាក់ បានស្លាប់ក្នុងរយៈពេល ១២ ខែក្នុងឆ្នាំ២០២៤។
ពួកគេទាំងនោះដែលកំពុងរត់ភៀសខ្លួនចេញពីប្រទេសដូចជា ដូចជាអ៊ុយក្រែន និងអាហ្វហ្គានីស្ថាន មានផ្លូវសុវត្ថិភាព និងស្របច្បាប់ ទៅកាន់ចក្រភពអង់គ្លេស ដែលបើកចំហសម្រាប់ពួកគេ។
ការឆ្លងកាត់ចុងក្រោយនៃឆ្នាំនេះ បានកើតឡើងកាលពីថ្ងៃទី២៩ខែធ្នូ នៅពេលមនុស្ស២៩១នាក់ បានធ្វើដំណើរចេញពីប្រទេសបារាំងតាមទូក៦គ្រឿង៕