Juventus កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ក្រោយ​យកឈ្នះ Zenit St. Petersburg

2021/11/03 09:42:04 pm        115

​បាល់ទាត់៖ ​ក្រុម​សេះបង្កង់ Juventus បាន​កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ UEFA Champions League ក្រោយ​ជ័យជំនះ​លើ​ក្រុម​ភ្ញៀវ​រុស្ស៊ី Zenit St. Petersburg ៤-២​។ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Paulo Dybala ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នា​ក់ឯក និង​ប​ញ្ជូ​ល​មួយ​ក្នុង​ជ័យជំនះ​នេះ​។

​​គ្រាប់​ដំបូង​កើតឡើង​នៅ​នាទី​ទី ១១ តែ​ក៏ត្រូវ Zenit តាម​បាន​មួយ​គ្រាប់​វិញ​ដោយ​បាល់​ចូល​ទី​ខ្លួនឯង​របស់ Leonardo Bonucci​។ ​Dybala ក៏​រកបាន​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី៥៨ ដោយ​បាល់ ១១ម៉ែត្រ​មុនពេល​ដែល Federico Chiesa និង Alvaro Morata រកបាន​ម្នាក់​មួយ​គ្រាប់​ខណៈ Zenit តប​បាន​មួយ​គ្រាប់​ចុង​ម៉ោង​ដោយ​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Sardar Azmound​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ Juventus ធានា​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​បន្ទាប់ពី​លេង ៤ប្រកួត​ឈ្នះ​ទាំង ៤ មាន ១៦ពិន្ទុ​ពេញ​ឯ Zenit បន្ត​ឈរ​លេខ៣ មាន ៣ពិន្ទុ​។

ចំណែក​មួយគូ​ទៀត​ក្នុង​ពូ​ល​នេះដែរ​ក្រុម​ការពារ​ជើងឯក​តោ​ខៀវ Chelsea ក៏​កៀក​នឹង​កក់​កៅអី​នៅ​ជុំ​បន្ត​ដែរ​ក្រោយ​ជ័យជំនះ​នៅ​ទឹកដី​ស៊ុយអែត​លើ Malmo FF ១-០​។​ ​មួយ​គ្រាប់​ជ័យជំនះ​របស់ Chelsea សំរេចបាន​ដោយ Hakim Ziyech នៅ​នាទី​ទី៥៦ ធ្វើឱ្យ​ក្រុម​របស់លោក Thomas Tuchel បន្ត​ឈរ​លេខ២ មាន ៩ពិន្ទុ​ដាច់ Zenit ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm