ពលរដ្ឋវ័យ៦០ឆ្នាំឡើងមានបណ្ណក្រីក្រត្រូវធ្វើបច្ចុប្បន្នភាពនៅឃុំ-សង្កាត់ ដើម្បីបើកសាច់ប្រាក់ឆ្នាំ២០២៥

2025/01/02 07:32:10 pm        254

មនុស្សចាស់វ័យចាប់ពី ៦០ ឆ្នាំឡើង ដែលមានបណ្ណសមធម៌ ត្រូវទៅឃុំ-សង្កាត់ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ចាំបាច់ ដើម្បីអាចបន្តបើកសាច់ប្រាក់ប្រចាំខែ នៅឆ្នាំ ២០២៥ខាងមុខ។ ការទៅធ្វើ​បច្ចុប្បន្ន​ភាព​នេះ ត្រូវភ្ជាប់ជាមួយបណ្ណសមធម៌ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រ​កំណើត​។

មូលនិធិជាតិជំនួយសង្គម បានជូនដំណឹងឱ្យមនុស្សចាស់វ័យចាប់ពី ៦០ឆ្នាំឡើង ដែល​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មានបណ្ណសមធម៌ ត្រូវទៅធ្វើបច្ចុប្បន្នភាពនៅឃុំ-សង្កាត់ដែលខ្លួនរស់នៅ។ ការធ្វើ​បច្ចុប្បន្ន​ភាព​នេះ គឺចាប់ផ្ដើមពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ដើម្បីអាច​បន្ត​បើក​សា​​ច់ប្រាក់​ប្រចាំខែនៅឆ្នាំ ២០២៥ខាងមុខ។ ការ​ខកខាន​ទៅ​ធ្វើ​បច្ចុប្បន្ន​ភាព​តាម​ពេល​វេលា​កំណត់​ខាងលើការបើកសាច់ប្រាក់ឧបត្ថម្ភជាប្រចាំខែនៅឆ្នាំ ២០២៥ នឹងត្រូវផ្អាកជា​បណ្ដោះ​អាសន្ន ដោយរង់ចាំការមកធ្វើបច្ចុប្បន្នភាព ឬការជូនដំណឹងពីពីស្ថានភាពអ្នកទទួលផល រយៈ​ពេល ៣ខែ បើពុំនោះទេអ្នកទទួលផលនឹងត្រូវលុបឈ្មោះចេញពីកម្មវិធីដោយស្វ័យប្រវត្តិ។

ពាក់ព័ន្ធ​នឹងការងារនេះដែរ សម្រាប់មន្ត្រីមូលដ្ឋាននៅសង្កាត់ស្ទឹងមានជ័យទី ២ បានចាត់​ទុក​ការងារ​គាំពារសង្គមដែលផ្ដល់អត្ថប្រយោជន៍ដល់គ្រួសារក្រីក្រជាការងារអាទិភាព។ លោក ទូច សំអុល ជាចៅសង្កាត់ស្ទឹងមានជ័យទី ២ លើកឡើងថា មន្ត្រីសង្កាត់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​ទាំង​នេះ ដោយបច្ចុប្បន្នមានទាំងការចុះបញ្ជីឈ្មោះសិស្សអាហាររូបករណ៍ចូលក្នុងប្រព័ន្ធ កា​រ​ធ្វើបច្ចុប្បន្នជនមានពិការភាពរស់នៅក្នុងគ្រួសារក្រីក្រ និងការធ្វើការធ្វើបច្ចុប្បន្នភាពពលរដ្ឋវ័យ ៦០​ឡើងក្នុងគ្រួសារក្រីក្រ។ សង្កាត់បានទាំងផ្សព្វផ្សាយព័ត៌មានជូនពលរដ្ឋ និងបានធ្វើ​បច្ចុប្បន្ន​ជូន​ពួក​គាត់ស្ទើគ្រប់ក្រុមគោលដៅទៅហើយ។

មនុស្សចាស់វ័យចាប់ពី ៦០ ឆ្នាំឡើង ជាក្រុមគោលដៅដែលត្រូវទទួលបានថវិកាបន្ថែម ពីកម្ម​វិធី​ជាតិ​ជំនួយ​សង្គមក្នុងកញ្ចប់គ្រួសារ។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ ជា​កម្ម​វិធី​របស់​រាជ​រដ្ឋាភិបាល ដែលផ្ដល់ថវិកាប្រចាំខែជូនគ្រួសារក្រីក្រមានបណ្ណសមធម៌។ ថវិកាគោល​ចំពោះ​គ្រួសារ​មាន​បណ្ណសមធ៌មនីមួយៗ គឺទទួលបាន ៣៤ ០០០រៀល ក្នុង១ខែ។ ចំពោះក្រុម​គោល​ដៅ​បន្ថែម​ដូច​ជា ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង ជនមានពិការភាព និង​អ្នក​ផ្ទុក​​មេរោគអេដស៍ និងជំងឺអេដស៍ ទទួលបាន ២៨ ០០០រៀលបន្ថែមក្នុងរៀងរាល់ខែផងដែរ។

សូម​ជម្រាប បច្ចុប្បន្ននៅតាមឃុំសង្កាត់នីមួយៗ បន្តការចុះឈ្មោះ សិស្សក្រីក្រ សម្រាប់​កម្ម​វិ​ធី​អាហា​រូបករណ៍សិស្សក្រីក្រ ដែលរាជរដ្ឋាភិបាលផ្ដល់ជាថវិកាជូនជាប្រចាំខែ និងការបន្ត​ធ្វើ​បច្ចុប្បន្ន​ភាព​ជន​មានពិការភាព និងចាស់ជរា ផងដែរ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm