កម្មករកាត់ដេរសម្តែងការអរគុណរាជរដ្ឋាភិបាល និងភាគីនិយោជក ក្នុងការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​បន្តទៀត

2025/01/02 07:57:52 pm        346

គិតចាប់ពីខែមករា ឆ្នាំ២០២៥តទៅ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ នឹងទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមាចំនួន ២០៨ដុល្លារ ក្នុង១ខែ។ ជាមួយនេះ កម្មករ កម្មការិនី បានសម្តែង​ការ​អរគុណ​ជូន​ចំពោះប្រមុខរាជរដ្ឋាភិបាល និងភាគីនិយោជក ដែលតែងតែគិតគូរ និងយោគយល់​ជា​និច្ច​ក្នុង​ការដំឡើងប្រាក់ឈ្នួលនេះមកកាន់កម្មករនិយោជិតគ្រប់រូប។

ជួបសម្ភាសន៍ជាមួយកម្មករ កម្មការិនីររោងចក្រកាត់ដេរស្បែកជើងមួយកន្លែង ស្ថិតនៅ​សង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមករានេះ ពួកគាត់​បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងថា គិតរហូតមកដល់សព្វថ្ងៃនេះ ជាការកត់សម្គាល់ ប្រាក់ឈ្នួលអប្បបរមា​តែងតែ​មាន​ការដំឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យពួកគាត់នឹកស្មានមិនដល់ ដោយសារការ​ចូល​ធ្វើ​ការងារ​ដំបូងក្នុងឆ្នាំ២០១៣ ប្រាក់ឈ្នួលដែលទទួលបាន មានចំនួនជាង ១០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ មានការកើនឡើងចំនួន ២០៨ដុល្លារ។

ក្រុមកម្មករ បាននិយាយទៀតថា ពិតជាសប្បាយចិត្តណាស់ ចំពោះការដំឡើង​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ បើទោះបីជាការដំឡើងប្រាក់ឈ្នួលនេះ អ្នកផ្សេងគិតថាមិនច្រើន ប៉ុន្តែសម្រាប់ពួកគាត់ អាច​និយាយបានថា ពិតជាអស្ចារ្យណាស់ ជាពិសេសក្នុងពេល​ដែល​សកល​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ហើយកម្ពុជានៅតែអាចបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករបានជានិច្ច។ ក្រុមកម្មករ សង្ឃឹមទៀតថា ទៅថ្ងៃអនាគតខាងមុខបន្តទៀត ប្រសិនបើមិនមានបញ្ហាប្រឈម ដូចជា​វិបត្តិសាកលកូវីដ១៩ជាដើម នឹងកាន់តែសប្បាយរីករាយ ដោយសារ​មាន​ការងារ​ធ្វើ​ និង​ចំណូល​ទៀងទាត់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។

ទន្ទឹមនេះដែរ កម្មករ កម្មការិនី បានលើកឡើងស្រដៀងគ្នាថា តាមរយៈ​ការ​ដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ នឹងជួយឲ្យកម្មករ​រោងចក្រ​ទាំង​អស់ ​បន្តមានការងារធ្វើច្រើន ប្រាក់ខែខ្ពស់ និងការរស់នៅ​ប្រកប​ដោយ​ភាព​សម្បូរ​សប្បាយ​ក្រោម​ម្លប់​សន្តិភាពទៅមុខបន្តទៀត។

គួរបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារនេះ កម្មករនិយោ​ជិត​ផ្នែក​វាយ​នភណ្ឌ​ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបាន​ប្រាក់​អត្ថ​ប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់​ធ្វើការ​ទៀង​ទាត់ចំនួន , ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់​រង្វាន់​អតីត​ភាពការងារ។ ដូចនេះជាមធ្យម កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់​ឈ្នួល​ជា​មធ្យម ចាប់ពី ២២៥ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm