ការធ្វើពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ២០២៤ របស់កម្ពុជា មានកំណើនកើនឡើងដល់ជាង ៥០ ពាន់លានដុល្លារ

2025/01/02 08:04:37 pm        178

ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤, មានទំហំ​ទឹកប្រាក់សរុបជាង ៥០ ពាន់លានដុល្លារអាមេរិក ខ្ពស់ជាងឆ្នាំ ២០២៣ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជាង ២៦ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ​ពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា និង ជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបន្ត​កំណើន​កើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញ ទំនិញរបស់កម្ពុជា និងការនំាំទំនិញ​ចូល​មក​ទីផ្សារកម្ពុជាផងដែរ ដែលការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្រប​ពេល​កម្ពុជាកំពុងមានស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិភពលោកមិនទាន់ មានភាព​ប្រាកដ​ប្រជា ក៏ដោយ។

ជុំវិញការធ្វើពាណិជ្ជកម្មនេះ, មកដល់បច្ចុប្បន្នសម្រាប់ទំហំនាំចេញ-ចូល មានភាពប្រកៀគប្រកិតគ្នា ដែលនេះបង្ហាញឱ្យឃើញ អំពីការ អភិវឌ្ឍរីកចម្រើននៅក្នុងប្រទេស ជាពិសេសកម្ពុជាបានកំពុងពង្រីកវិសាលភាព មានវត្ថុធាតុដើមសម្រាប់ការផ្គត់ផ្គង់ទៅដល់ខ្សែច្រវាក់ផលិតកម្ម ក្នុងស្រុក ជំនួសការនាំចូលបានជាបណ្តើរៗ ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ជំរុញពង្រីកខ្លួន ដើម្បីទ្រទ្រង់ទៅដល់ឧស្សាហកម្មធំៗ ក្នុងនោះប្រសិនបើការផ្គត់ផ្គង់វត្ថុធាតុដើម ជំនួសការនាំចូលបានកាន់តែច្រើន កម្ពុជានិងស្រូបយកកំលាំង ពលកម្ម ការពង្រីកតម្លៃបន្ថែម និងប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចកាន់តែខ្ពស់។

ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ ២០២៤, ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជាង ៥០ ពាន់លានដុល្លារអាមេរិក និងជាង ៤៧ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២៣, ក្នុងនោះការនាំចេញ ទំនិញរបស់កម្ពុជា នៅក្នុងឆ្នាំ ២០២៤, មានទំហំទឹកជាង ២៤ ពាន់លានដុល្លារ និង ២៣ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៣។ សម្រាប់ឆ្នាំ ២០២៤ នេះ ចំពោះវិស័យសំខាន់ៗដែលទ្រទ្រង់ដល់កំណើនរួមមាន៖ ការនាំចេញវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម ។

ចំណែការនាំចេញចូល, នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះដែរ, មានទំហំទឹកជាង ២៦ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០២៣ ការនាំ ចូលមានចំនួនប្រមាណជាង ២៤ ពាន់លានដុល្លារ ពោលគឺការនាំចូលនៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានភាពប្រកៀកប្រកិតគ្នា ស្រប ពេលនៅក្នុងឆ្នាំ ២០២៥ នេះ កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងមានកំណើនកើនឡើងកាន់តែប្រសើរ ដោយគាំទ្រដល់ការរីកលូត លាស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm