មន្ត្រីជំនាញខិតខំបំពេញតួនាទី ថែរក្សាអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ រូបី និងអរូបី ក្នុងខេត្តកំពង់ស្ពឺ

2025/01/02 09:09:04 pm        234

លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់BTV ព័ត៌មាន នា​ថ្ងៃនេះថា មន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ច​របស់ខ្លួន ក្នុងការថែរក្សាអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ ទាំងរូបី និងអរូបី ក្នុងខេត្ត​កំពង់ស្ពឺ។

លោក ប្រធានមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ បានជម្រាបជូន២ចំនុច ដោយចំនុចទី១. គឺ​សម្បតិ្ត​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ រូបី នៅទូទាំងខេត្តកំពង់ស្ពឺ មានបុរាណដ្ឋានចំនួន៦២០ទីតាំង ក្នុងនោះ​មន្ត្រី​ជំនាញ ​ចុះវាស់វែង បានចំនួន៥៧១ទីតាំង និងមិនទាន់វាស់វែង ចំនួន៤៩ទីតាំង។ ក្នុងចំណោម​នៃ​ការ​វាស់វែងបុរាណដ្ឋាននេះ យើងទទួលបានប័ណ្ណសម្គាល់អចលនវត្ថុ និងបង្កាន់ដៃ សម្រាប់​ទទួល​វិញ្ញាបនបត្រមួយចំនួន និងមានវត្ថុបុរាណចំនួន០៤ ដូចជាបដិមាព្រះនរាយណ៌ និងបាន​បញ្ជូន​ទៅ​កាន់សារមនី្ទរជាតិកម្ពុជា ដើម្បីជួសជុលថែរក្សាអភិរក្សបដិមាព្រះនរាយណ៌ ក្រៅពីនោះ​ខេត្ត ក៏មានសារមនី្ទរឯកជនមួយកន្លែង គឺសារមនី្ទរនរ បុរី (ក្នុងសារមនី្ទរនេះ មានវត្ថុ​សិល្បៈ​ចម្លង​ដូច​ ចំនួន៣១០ដុំ-ផ្ទាំង) ក្នុងឆ្នាំ២០២៤នេះ មានអ្នក ចូលទស្សនាចំនួន២០១០នាក់។ ចំនុច​ទី២​. សម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ អរូបី ផ្តោតលើសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែល​ប្រជា​ពលរដ្ឋកំពុងប្រកបរបរនេះ មានចំនួន១១៩កន្លែង(ចម្លាក់ពុំស៊ីម៉ង់ដ្ឋ ចម្លាក់ឈើ ចម្លាក់​ម្នាង​សិលា ចម្លាក់ស្មិត ចម្លាក់ស្ពាន់ ទីកន្លែងផលិតឧបករណ៍ភ្លេងប្រពៃណី កុលាលភាជន៍ កន្លែង​តម្បាញ​សរសៃ​អំបោះ តម្បាញវល្លិ៍ផ្តៅ វល្លិ៍ល្ពាក់ និងតម្បាញអំពីរុក្ខជាតិត្នោត)។

ជាចុងក្រោយលោក ស៊ុន មានជ័យ បានបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០២៥នេះ មន្ត្រី​ជំនាញ​របស់​មនី្ទរ​វប្បធម៌ខេត្ត និងបន្តធ្វើការជួសជុលអភិរក្សប្រាសាទភ្នំក្អែកពង ដែលស្ថិតលើចង្កេះ​ភ្នំក្អែក​ពង ភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងដំណាក់កាលទី១ នាឆ្នាំ​២០២៤ កន្លង​មកនេះ មន្ត្រីជំនាញបានខិតខំធ្វើការជួសជុលអភិរក្ស បានទល់ទ្រ កាប់ឆ្ការកូន និង​ដើមឈើតូចៗ ដុះក្នុង និងលើប្រាសាទ។ ប្រាសាទភ្នំក្អែកពង គឺជាប្រាសាទឥដ្ឋ មាន​សភាព​ទ្រុឌ​ទ្រោម (ខូចខាតប្រមាណ៦០%) និងមានតែមួយគត់ក្នុងខេត្តកំពង់ស្ពឺ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm