ថៃអាចនឹងឲ្យកម្ពុជាដឹកវ៉ាក់សាំងកូវីដ១៩ចូលទឹកដីខ្លួន ដើម្បីចាក់ជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ

2021/11/03 10:25:51 pm        406

ភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃ បានលើកឡើងថា ខ្លួនអាចនឹងឲ្យភាគីកម្ពុជាដឹកវ៉ាក់​សាំង​ប្រឆាំង​កូវីដ១៩ ចូលទឹកដីរបស់ខ្លួន ដើម្បីចាក់ជូនដល់បងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុង​រស់នៅទីនោះ ប៉ុន្តែជំនាញទាំងពីរភាគីកម្ពុជា-ថៃ បានកំពុងពិភាក្សាគ្នាយ៉ាង​យក​ចិត្តទុកដាក់​ចំពោះ​ករណីនេះ។

ថ្លែងប្រាប់ទូរទស្សន៍BTV ពីប្រទេសថៃ តាមរយៈសាអេឡិចត្រូនិច (តេលេក្រាម) ក្រោយ​ពីកិច្ច​ជំនួបជាមួយ លោកវិស្នុ គ្រឿងង៉ាម ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ​ កាលពីម្សិលមិញ ឯកឧត្តម សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ​និងទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា ទាក់ទងនឹងសំណើរបស់កម្ពុជាដែលចង់ដឹកវ៉ាក់សំាង កូវីដ១៩ ចូលក្នុងទឹកដីថៃ​ ដើម្បីចាក់ជូនដល់ជនជាតិខ្មែរយើង ​ដែលរស់នៅទីនោះអាចធ្វើទៅបាន ដោយភាគី ថៃជាអ្នកចាក់ជូន និងភាគីកម្ពុជាគ្រាន់តែចូលរួមសង្កេតការណ៍។

ឯកឧត្តម សុខ សុក្រឹត្យា បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឧបនាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា ប្រសិនបើកម្ពុជាចង់ធ្វើបែបនេះ (ដឹកវ៉ាក់សាំងចូលទឹកដីថៃ) គឺអាចធ្វើទៅបាន ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់មានកំណត់ទូតចេញនៅឡើយទេ ហើយឯកឧត្តម​កំពុង​ធ្វើការ​ទាក់ទងរឿងនេះ ​តាមកំណត់ទូត ហើយឯកឧត្តម ក៏បានជំរាបដល់សម្តេចតេជោ ​ហ៊ុន សែន ឲ្យបានដឹងផងដែរទាក់ទងនឹងការលើកឡើងរបស់ភាគីថៃនេះ។

ឯកឧត្តម សុខ សុក្រឹត្យា បានថ្លែងដោយដកស្រងសម្តីរបស់ឧបនាយករដ្ឋមន្រ្តីថៃថា« រាជ​រដ្ឋាភិបាល​ថៃ​យល់​ស្រប​ឲ្យកម្ពុជា​នាំយក​វ៉ាក់សាំងចូលមកខាងថៃ ​ ចំណែកការចាក់វ៉ាក់សាំង​ជា​តួនា​ទី​របស់​ភាគីថៃ​ ដោយមានខាងកម្ពុជា​ចូលរួមសង្កេតការណ៍។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតួនាទីនេះ សមត្ថកិច្ចជំនាញជាអ្នកធ្វើការទំនាក់ទំនងគ្នា ពីព្រោះថា​កម្ពុជា​មានវ៉ាក់សាំងដ៏ល្អជាច្រើន ហើយភាគីទាំងពីរបានកំពុងសិក្សា​ដោយ​យកចិត្តទុក​ដាក់​ផងដែរ»។

កាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ស្នើឲ្យ​មន្រ្តី​កម្ពុជាធ្វើការពិភាក្សាគ្នាជាមួយភាគីថៃ​ ដើម្បីធ្វើការបញ្ជូនវ៉ាក់ប្រឆាំងកូវីដ១៩ ទៅ​ចាក់ជូនបងប្អូន​ពលករខ្មែរ​ដែលកំពុងធ្វើការនៅប្រទេស ខណៈបងប្អូនខ្មែរដែលនៅក្នុងប្រទេស​បានធ្វើការចាក់​រួចរាល់បានជាង៨៥ភាគរយហើយនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការ យល់ព្រម ឬមិនយល់ព្រមឲ្យភាគីកម្ពុជាដឹកវ៉ាក់​សាំងចូល​ទឹកដីថៃ ដើម្បីចាក់ជូនដល់បងប្អូនខ្មែរ​ ដែលរស់នៅទីនោះបាន ឬយ៉ាងណានោះ​ គឺអាស្រ័យ​លើរាជរដ្ឋាភិបាលថៃ​តែប៉ុណ្ណោះ​ ខណៈកម្ពុជាត្រៀមវ៉ាក់សាំង ​ជានិច្ចដើម្បីដឹកទៅនោះ៕

អត្ថបទ ៖ បានចក់



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm