ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងនគរបាលពិសេសរបស់ប្រទេសកូរ៉េខាងត្បូង កំពុងឆែកឆេរនៅអគារគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច នៅទីក្រុងសេអ៊ូល បន្ទាប់ពីការគំរាមកំហែងថាមានបង្កប់គ្រឿងផ្ទុះ។

វាត្រូវបានគេរាយការណ៍ទៅកាន់នគរបាលនៅម៉ោងប្រហែល១១:០០នាទីព្រឹក ម៉ោងក្នុងស្រុក ថា គណបក្សអំណាចប្រជាជន បានទទួលទូរសារនៃការគំរាមកំហែងពីការដាក់បង្កប់គ្រឿងផ្ទុះនៅក្នុងអគារគណបក្ស ពីជនមិនស្គាល់អត្តសញ្ញាណ។

នគរបាល បានបញ្ជូនកងកម្លាំងពិសេស និងសត្វសុនខស្វែងរក ទៅឆែកឆេរទាំងខាងក្នុង និងខាងក្រៅអគាររបស់គណបក្ស។
ពុំមានគ្រឿងផ្ទុះ និងសម្ភារៈផ្សេងទៀត ត្រូវបានគេរកឃើញនោះទេ ហើយនគរបាលកំពុងស៊ើបអង្កេតអ្នកផ្ញើទូរសារ និងព័ត៌មានលម្អិត ផ្សេងៗទៀត។