មន្រ្តីរាជការស៊ីវិលប្ដេជ្ញាខិតខំបំពេញការងារឱ្យល្អ ខណៈទទួលបានការដំឡើងប្រាក់ខែក្នុងឆ្នាំថ្មី

2025/01/02 10:43:03 pm        714

ក្នុងឆ្នាំថ្មី ២០២៥នេះ មន្រ្តីរាជការស៊ីវិលបានប្តេជ្ញាខិតបំពេញការងារឱ្យបានល្អ ស្របពេលដែលដែលរាជរដ្ឋាភិបាលបានយកចិត្តទុកពីសុខទុក្ខមន្រ្តីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយសម្រេចដំឡើងប្រាក់បៀវត្សប្រចាំខែជូនពួកគេ។

មន្រ្តីរាជស៊ីវិលថ្នាក់ក្រោមជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់BTVឱ្យដឹងថា ការដំឡើងប្រាក់បៀវត្សប្រចាំខែក្នុងឆ្នាំថ្មីជូនដល់ពួកគេ បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបានសមរម្យ និងប្តេជ្ញាខិតខំបំពេញការងារឱ្យល្អបន្ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ លើសពីនេះ មន្រ្តីរាជស៊ីវិលថ្នាក់ក្រោមជាតិ បានថ្លែងអំណគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខដល់ពួកគេ។

យោងតាមអនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិលក្នុងឆ្នាំ២០២៥នេះ បង្ហាញពីវិស័យចំនួន៤រួមមាន៖ ទី១.វិស័យរដ្ឋបាល ការទូត និងបច្ចេកទេស ដែលបែងចែកជាពីរផ្នែករួមមាន៖នៅថ្នាក់ជាតិមានតួនាទីចាប់ពីមន្រ្តីបច្ចេកទេសបឋម រហូត ដល់អគ្គលេខាធិការ ទទួលបានប្រាក់បៀវត្សចាប់ពី ៧ សែនរៀល រហូតដល់៥លានរៀល។ រីឯមន្រ្តីថ្នាក់ក្រោមជាតិ ចាប់ពីឧទ្យានុរក្ស រហូតដល់អភិបាលរាជធានី-ខេត្ត ទទួលបានប្រាក់បៀវត្សប្រចាំខែ ចាប់ពី ៧សែនរៀល រហូតដល់ជាង ១លានរៀល។ ទី២.វិស័យអប់រំ បែងចែកជាពីរផ្នែករួមមាន៖ ទី១.ផ្នែកអប់រំទូទៅ តួនាទីចាប់ពីអនុប្រធានការិយាល័យរហូតដល់នាយកសាលាទទួលបានប្រាក់បៀវត្សចាប់ពី ៧៥ម៉ឺនរៀល រហូតដល់ជិត ២លានរៀល ទី២.ផ្នែកអប់រំពិសេស តួនាទីចាប់ពី លេខាធិការរដ្ឋបាល រហូតដល់នាយកវិទ្យាស្ថាន ទទួលបានប្រាក់បៀវត្សចាប់ពី ១លាន ៤៤ម៉ឺនរៀល រហូត ១លាន ៨៦ម៉ឺនរៀល។ ទី៣.វិស័យសុខាភិបាល តួនាទីចាប់ពីអ្នកជំនួយការព្យាបាល រហូតដល់អគ្គនាយកមន្ទីរពេទ្យ ទទួលបានប្រាក់បៀវត្សចាប់ពី ៧សែនរៀល រហូតដល់ជាង ១លានរៀល និងទី៤.វិស័យយុត្តិធម៌ តួនាទីចាប់ពីអនុប្រធានការិយាល័យរហូតដល់ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ទទួលបានប្រាក់បៀវត្សចាប់ពី ៧សែន ៧ម៉ឺនរៀល រហូតដល់ជិត ២លានរៀល។ក្រៅពី ការចេញអនុក្រឹត្យដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល រាជរដ្ឋាភិបាលបាលក៏បានចេញអនុក្រឹត្យដំឡើងប្រាក់បៀវត្សដល់ស្ថាប័ននានាទៀតដូចជា៖មន្រ្តីនគរបាលជាតិ កងទ័ព អតីតយុទ្ធជន និងគ្រូពុទ្ធិកសិក្សាជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm