រមណីយដ្ឋានទឹកធ្លាក់អូរគគីរកំពុងទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរ

2021/11/03 11:45:45 pm        979

កំពង់ស្ពឺ ៖ ទឹកធ្លាក់អូរគគីរ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរណ៍។ ទឹកធ្លាក់ធម្មជាតិនេះ មានទីតាំងស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានចំងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះពីទីសក្ការៈ បូជាលោកយាយម៉ៅនៃតំបន់ពេជ្រនិល ឬប្រសិនបើលោកអ្នកធ្វើដំណើរចេញពីទីសក្ការៈលោកយាយម៉ៅ ឆ្ពោះទៅខេត្តព្រះសីហនុ ក្នុងរយៈពេលត្រឹមតែ៥នាទីប៉ុណ្ណោះ នោះលោកអ្នកនឹងឃើញ ទឹកធ្លាក់ដ៏ស្រស់ត្រកាលបង្អួតរាងកណ្ដាលដងព្រៃ កំពង់រង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ មកពីគ្រប់ទិសទី។

ទឹកធ្លាក់មានរយៈកម្ពស់ជិត១០០ម៉ែត្រ បានហូរឆ្លងកាត់ល្បាក់ថ្មភ្នំជាច្រើនដំណាក់កាល​បង្កើត​បានជាខ្សែទស្សនីយភាពដ៏ល្អឯក ប្លែកពីកន្លែងដងជ្រោះដទៃទៀត។ ទឹកធ្លាក់ធម្មជាតិមួយនេះ ត្រូវបានគេរកឃើញជាយូរមកហើយ ប៉ុន្តែពីមុនមិនសូវមានអ្នកទៅទស្សនា ប៉ុន្មានទេ ដោយសារស្ថានភាពផ្លូវមិនសូវអំណោយផលដល់ការធ្វើដំណើរ។ រហូតមកសល់ពេលនេះ ផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ត្រូវបានឈូសឆាយល្អជាងពេលមុន ដែលបង្កភាពងាយស្រួលក្នុងការធ្វើ ដំណើរចូលទៅ ហើយក៏អាចបររថយន្តចូលទៅដល់ផ្នែកខាងក្រោមបានផងដែរ។ ដើម្បីបន្តដំណើរ ទៅកម្សាន្តនៅទឹកធ្លាក់បាន អ្នកទេសចរណត្រូវថ្មើជើងប្រមាណ១០នាទីទៀត ដោយសារស្ថានភាព ផ្លូវមានសភាពចោទបន្តិច។

តាមរយៈការផ្ដល់ព័ត៌មានពីអ្នកភូមិដែលរស់នៅក្បែរតំបន់នោះ បានឱ្យដឹងថា ទឹកធ្លាក់ដ៏ស្រស់ ត្រកាលនេះ មានប្រភពពីចេញពីអាងទឹកធម្មជាតិដ៏ធំមួយ ស្ថិតនៅផ្នែកខាងលើនៃខ្នងភ្នំពេជ្រនិល។ សម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង អាចឡើងសាកល្បងឡើងតាមជម្រាលភ្នំជាមួយអ្នកភូមិទៅ មើលអាងធម្មជាតិលើខ្នងភ្នំបាន ព្រោះធ្វើដំណើរសរសៀរតាមជម្រាលថ្មប្របនឹងដងជ្រោះក៏បាន។

នៅតំបន់រមណីយដ្ឋានទឹកធ្លាក់អូរគគីរ បច្ចុប្បន្នត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ រៀបចំសេវាកម្មទេសចរណ៍មួយចំនួនដូចជា ៖ សេវាកម្មម្ហូបអាហារ ខ្ចុះស្បូវសម្រាប់អង្គុយសម្រាកលម្ហែ ព្រមទាំងមានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូត្រៀមទទួលភ្ញៀវទេសចរ ដែលចង់ស្នាក់នៅក្បែរជើងភ្នំ ថែមទៀតផង។ ក្នុងដំណើរកម្សាន្តឆ្លងកាត់ភូមិសាស្រ្តពេជ្រនិលនៃខេត្តកំពង់ស្ពឺ ប្រសិនបើខកខាន មិនបានចូលទៅ កម្សាន្តនៅទឹកធ្លាកអូរគគីរ ពិតជាគួរឱ្យស្ដាយណាស់៕

ដោយ៖ ចេន សុជាតា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm