ប្រធានាធិបតីប្រទេសឆាដ លោក Mahamat Idriss Deby Itno បានប្រកាសពីការដកទ័ពបារាំងយ៉ាងច្បាស់លាស់ ចេញពីប្រទេសអាហ្វ្រិកកណ្តាលនេះ នៅថ្ងៃទី ៣១ ខែមករា។
លោក Deby បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ កាលពីយប់ថ្ងៃអង្គារថា៖«ខ្ញុំស្វាគមន៍ការដកកងទ័ពចេញរលកទី១នៃកងម្លាំងបារាំង ដែលបានឈរជើង នៅក្នុងប្រទេសឆាដ។ រលកបន្តបន្ទាប់ទៀត...នឹងបន្ត រហូតដល់ការដកងកម្លាំងចេញទាំងស្រុង នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។
លោកបាននិយាយថា លោកមានជំនឿថា ការសម្រេចចិត្តនេះ គឺជាការឆ្លើយតបទៅនឹង «សេចក្តីប្រាថ្នារួម និងស្របច្បាប់»របស់ប្រជាជនឆាដ។
លោកប្រធានាធិបតីឆាដ បាននិយាយថា៖«ការតស៊ូដើម្បីឯករាជ្យភាព ឬអធិបតេយ្យភាពណាមួយ ចាំបាច់ត្រូវមានការលះបង់ ហើយមនុស្សជំនាន់ក្រោយ ត្រូវដឹងគុណចំពោះពួកគេ ដូចជាព្រឹទ្ធាចារ្យរបស់យើង បានលះបង់ ដើម្បីធ្វើឲ្យប្រទេសមួយមានស្ថិរភាពយូរអង្វែង។
កាលពីខែវិច្ឆិកា ប្រទេសឆាដ បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខ និងការពារជាតិជាមួយបារាំង មុនពេលដែលផ្នែកខ្លះនៃកងទ័ពបារាំង ចាប់ផ្តើមចាកចេញពីប្រទេសអាហ្វ្រិកកណ្តាល នៅថ្ងៃទី ១០ ខែធ្នូ។