បុរសម្នាក់ត្រូវបាននគរបាលបាញ់សម្លាប់ នៅមន្ទីរពេទ្យមួយកន្លែងនៅភាគខាងជើងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីតាមការចោទប្រកាន់ថាបានប្រើប្រាស់កាំភ្លើងភ្ជង់ដាក់មន្ត្រីនគរបាល។
នគរបាលត្រូវបានគេហៅទៅកាន់ផ្លូវមួយក្នុងក្រុង Wingham ភាគខាងជើងទីក្រុងស៊ីដនី នៅម៉ោង១២:២៥នាទីយប់ម៉ោងក្នុងស្រុក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បុរសម្នាក់បានបាញ់កាំភ្លើងទៅលើអាកាស។
មន្ត្រី ត្រូវបានគេដាក់ពង្រាយ ហើយបានកំណត់ទីតាំងបុរសនោះនៅចំណតរថយន្តមន្ទីរពេទ្យ។ នគរបាលនិយាយថា បុរសនេះត្រូវបានគេជឿថាមានអាយុជាង៣០ឆ្នាំ ត្រូវបាននគរបាលបាញ់សម្លាប់បន្ទាប់ពីបានភ្ជុងកាំភ្លើងដាក់មន្ត្រី។ ជនប្រដាប់អាវុធរូបនេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលបុរសរូបនេះក្រោយមកត្រូវបានគេប្រកាស់ថាស្លាប់។
គ្មាននរណាម្នាក់ផ្សេងទៀតរងរបួសនោះទេ។ ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយនេះត្រូវបានប្រកាស ហើយអ្នកស៊ើបអង្កេតមកពីអង្គភាពមនុស្សឃាត ចាប់ផ្តើមស៊ើបអង្កេត ដែលនឹងត្រូវត្រួតពិនិត្យដោយឯករាជ្យ។