ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ លោក គីម ជុងអ៊ុន ចូលរួមពិធីអបអរឆ្នាំថ្មី និងទទួលបានសារពីលោក ស៊ី ជីនពីង

2025/01/02 11:45:22 pm        39


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីថ្ងៃពុធ (ទី១ ខែមករា) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងកូនស្រីរបស់លោក ជូ អេ (Ju Ae) បានចូលរួមក្នុងព្រឹត្តិការណ៍ប្រារព្ធពិធីស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល ដែលមានទាំងបាញ់កាំជ្រួចភ្ញី និងការសម្តែងរាំលើទឹកកកផងដែរ។

រូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង បានចូលរួមជាមួយមេដឹកនាំរូបនេះ ដើម្បីមើលព្រឹត្តិការណ៍អបអរឆ្នាំថ្មី។ មិនមានការលើកឡើងពីសុន្ទរកថាណាមួយរបស់លោក គីម នោះទេ។

សារព័ត៌មាន KCNA ក៏បានឲ្យដឹងផងដែរថា លោក គីម បានទទួលសាររីករាយឆ្នាំថ្មីពីប្រមុខរដ្ឋជាច្រើន ក្នុងនោះរួមទាំងប្រធានាធិបតីចិនផងដែរ បើទោះបីជាសារព័ត៌មាននេះមិនបានលើកពីឈ្មោះលោក ស៊ី ជីនពីង (Xi Jinping) ឬបង្ហាញព័ត៌មានលម្អិតបន្ថែមក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយនេះ ក៏មិនបានបង្ហាញនោះដែរថា តើលោក គីម បានផ្ញើសារស្វាគមន៍ទៅកាន់លោក ស៊ី វិញដែរ ឬអត់។

ការបង្ហាញនូវសារមិនច្បាស់លាស់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះ ផ្ទុយទៅនឹងការរៀបរាប់របស់សារព័ត៌មាន KCNA អំពីការផ្ញើសារទៅវិញទៅមករបស់លោក គីម ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃមុន ដោយបានលើកឡើងថា លោក គីម បានសន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសលោកជាមួយរុស្ស៊ី នៅក្នុងលិខិតមួយផ្ញើជូនលោក Putin៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm