កូរ៉េខាងត្បូងអះអាងថា ទិន្នន័យដំបូងបានស្រង់ចេញពីប្រអប់ខ្មៅបន្ទប់អ្នកបើកបររបស់យន្តហោះក្រុមហ៊ុន Jeju Air

2025/01/03 12:54:53 am        109

ក្រុមមន្រ្តីនិយាយថា ក្រុមអ្នកស៊ើបអង្កេតករណីធ្លាក់យន្តហោះជើងហោះហើរ 2216របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Airនៅកូរ៉េខាងត្បូង បានស្រង់ទិន្នន័យដំបូងពីប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅរបស់យន្តហោះ ។

លោក Joo Jong-wan គឺជាអនុរដ្ឋមន្រ្តីអាកាសចរណ៍ស៊ីវិលកូរ៉េខាងត្បូង និយាយថា ការស្រង់ដំបូងនៃទិន្នន័យពីប្រអប់ខ្មៅបន្ទប់អ្នកបើកបរ បានបញ្ចប់រួចហើយ ។

លោកបន្តថា ផ្អែកលើទិន្នន័យដំបូងមួយនេះ ពួកយើងមានគម្រោងចាប់ផ្តើមបំប្លែងវាទៅជាសំឡេង ។

លោក Joo បាននិយាយទៀតថា ប្រអប់ខ្មៅទី ២របស់យន្តហោះ នឹងត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការវិភាគ ខណៈដែលក្រុមស៊ើបអង្កេតក្នុងស្រុកមិនអាចស្រង់ព័ត៌មានបាន ដោយសារវារងការខូចខាត អំឡុងពេលធ្លាក់ ។

សូមបញ្ជាក់ថា ជើងហោះហើរ 2216បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ស្ថិតនៅចម្ងាយ ២៩០គ.មភាគនិរតីទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ១៧៩នាក់ ក្នុងចំណោមមនុស្ស ១៨១នាក់នៅលើយន្តហោះ ។

ការធ្លាក់យន្តហោះនេះដែរ គឺជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតមិនធ្លាប់ដែលមានលើទឹកដីកូរ៉េខាងត្បូង ហើយនិងជាឧបទ្ទេវហេតុស្លាប់មនុស្សច្រើនបំផុតពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង ចាប់តាំងពីយន្តហោះ Boeing 747 របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ បានធ្លាក់លើជើងភ្នំនៅកោះ Guam របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៩៧ ដោយបានសម្លាប់មនុស្ស ២២៨នាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm