ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក និយាយថា ពួកគេមានជំនឿថា មនុស្សច្រើននាក់ បានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅទីក្រុង New Orleans ដែលបានសម្លាប់មនុស្ស ១៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស នៅថ្ងៃចូលឆ្នាំសកល ។
អ្នកបើកបររថយន្តដែលបង្កើនល្បឿនបុកហ្វូងមនុស្សដ៏ច្រើននៅសង្កាត់បារាំងក្នុងទីក្រុងមួយនេះ ត្រូវបានគេផ្តល់អត្តសញ្ញាណថាមានឈ្មោះ Shamsud-Din Jabbar គឺជាទាហានជើងចាស់សហរដ្ឋអាមេរិកមកពីរដ្ឋ Texas និងត្រូវបានសម្លាប់ពេលផ្ទុះអាវុធជាមួយក្រុមនគរបាល ៕

