ការបម្រើប្រជាពលរដ្ឋក្នុងឆ្នាំ២០២៤ តំណាង​រាស្ត្រ​កម្កល់សុខទុក្ខពលរដ្ឋជាអាទិភាព

2025/01/03 01:26:27 am        126

ភ្នំពេញ៖ ក្នុងនាមជាតំណាងរាស្រ្ត នៅពេញមួយឆ្នាំ២០២៤កន្លងទៅនេះ ថ្នាក់ដឹកនាំក៏ដូចជាសមាជិកសមាជិការដ្ឋសភាទំាងអស់ បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ដោយបានចុះជាប់ជាមួយប្រជាពលរដ្ឋ សិក្សាឈ្វេងយល់ពីសុខទុក្ខនិងតម្រូវការប្រជាពលរដ្ឋនៅតាមមណ្ឌល រាជធានី ខេត្ត ទូទំាងប្រទេស។ តំណាងរាស្រ្តបានផ្សព្វផ្សាយច្បាប់ ក៏ដូចជាបានសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់ជាមួយស្ថាប័ននីតិប្រតិបត្តិ ទំាងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា សមាជិកសមាជិការដ្ឋសភាទំាងអស់ បើមិនមានការងារនៅក្នុងវិមានរដ្ឋសភា ដូចជាការប្រជុំពិភាក្សាអនុម័តច្បាប់ឬត្រូវបំពេញបេសកកម្មនៅក្រៅប្រទេសនោះទេ បានអញ្ជើញ ចុះតាមមណ្ឌល រាជធានី ខេត្ត នៅទូទំាងប្រទេស ដោយមិនគិតថ្ងៃសៅរ៍និងថ្ងៃអាទិត្យនោះឡើយ។ 

ថ្នាក់ដឹកនាំនិងសមាជិកសមាជិការដ្ឋសភា បានចូលរួមកសាងនិងសម្ពោធសមិទ្ធផល ទំាងខាងពុទ្ធចក្រនិងអាណាចក្រ មានដូចផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ទំនប់ ប្រឡាយទឹក កុដិ និងហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើនទៀត ។

សម្តេចប្រធានរដ្ឋសភា បានជំរុញនិងលើកទឹកដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្វាហាប់ មនសិការ និងការទទួលខុសត្រូវខ្ពស់ ដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា រដ្ឋសភា កើតចេញពីការបោះឆ្នោត ដោយផ្ទាល់ពីប្រជាពលរដ្ឋ ដូច្នេះត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រអស់ពីបេះដូង។ នៅគ្រប់បេសកកម្មរបស់រដ្ឋសភាគឺត្រូវយកប្រជាពលរដ្ឋជាស្នូល។ 

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ យ៉ាងតិចរដ្ឋសភាបានទទួលពាក្យបណ្តឹង ចំនួន៤៣ករណីហើយបានធ្វើលិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធចំនួន១៣ករណី និងលិខិតមួយចំនួនទៀតកំពុងពិនិត្យសិក្សា។ រាល់សំណូមពររបស់ម្ចាស់ឆ្នោត ដែលបានមកដល់រដ្ឋសភា ត្រូវបានចាត់ចែងតាមនីតិវិធី ភ្លាមៗ។  នៅត្រង់ចំណុចនេះ គេអាចនិយាយបានថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សុខទុក្ខបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋសភាទុកជាអាទិភាព។

នៅក្នុងការបំពេញតួនាទី តាមដានការអនុវត្តច្បាប់វិញ នៅក្នុងឆ្នាំ២០២៤ គណៈកម្មការជំនាញទំាង១០ របស់រដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាពរបស់រាជរដ្ឋាភិបាល មកជួបប្រជុំពិភាក្សាការងារគ្នាបានចំនួន៣៩លើក។ 

ក្នុងបុព្វហេតុតែមួយគឺបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានអញ្ជើញមកប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការជំនាញរដ្ឋសភាទំាង១០ ទៅតាមវិស័យដែលគណៈកម្មការទទួលខុសត្រូវ មានដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ សាសនា សង្គមកិច្ច សុខាភិបាល សាធារណការនិងដឹកជញ្ជួន បរិស្ថាន ច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេ្យ យេនឌ័រ រហូតដល់ការងារសហប្រតិបត្តិការអន្តរជាតិ ជាដើម នៅក្នុងការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏ដូចជាផលលំបាកនានា នៅក្នុងការអនុវត្តច្បាប់ ដើម្បីរកវិធីកែសម្រួលនិងដោះស្រាយឱ្យកាន់តែប្រសើរឡើង។

លទ្ធផលដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ មានផ្លែផ្កាជាទីមោទន។ ក្នុងការធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ រដ្ឋសភាបានរួមសហការជាមួយរាជរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធយ៉ាងជិតស្និទ្ធដើម្បីធានាថា ផលប្រយោជន៍របស់ពលរដ្ឋ ត្រូវបានការពារនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសធានាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្កម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm