វត្ថុធ្វើពីលោហៈដែលមានទម្ងន់ប្រហែល ៥០០គ.ក និងមានអង្កត់ផ្ចិតប្រហែល ២ម៉ែត្រ បានធ្លាក់លើភូមិ Mukuku ស្ថិតក្នុងស្រុក Makueni ប្រទេសកេនយ៉ាកាលពីថ្ងៃអង្គារ ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាសកេនយ៉ា (KSA)បានឲ្យដឹងថា ការវាយតម្លៃបឋមបង្ហាញថា វត្ថុនេះ គឺជាវណ្ឌដាច់ចេញពីយានបង្ហោះរបស់រ៉ុក្កែត ។ KSA បានឆ្លើយតបភ្លាមៗចំពោះឧបទ្ទេវហេតុនេះ ដោយធានាសុវត្ថិភាពនៅកន្លែងកើតហេតុ និងបានយកបំណែករ៉ុក្កែតទៅវិភាគ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីកំណត់ដើមកំណើតនៃវត្ថុធ្លាក់មួយនេះ ។
គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ឬការខូចខាតធ្ងន់ធ្ងរពីឧបទ្ទេវហេតុមួយនេះ ។ KSA បានធានាដល់សាធារណជនថា បំណែកនេះ គ្មានការគំរាមកំហែងដល់សុវត្ថិភាពនោះទេ ។
លោកវរសេនីយត្រី Alois Were គឺជាមន្រ្តីស៊ើបអង្កេតមួយរូបមកពី KSA បាននិយាយប្រាប់អ្នកស្រុកនៅតំបន់នោះថា គ្មានអ្វីត្រូវតក់ស្លុតនោះទេ ។
ឧបទ្ទេហេតុនេះដែល មិនមែនជាករណីកើតឡើងម្តងគត់ ប៉ុន្តែក្តីកង្វល់កើនឡើងពាក់ព័ន្ធនឹងសកម្មភាពអវកាស និងការកើនឡើងវត្ថុផលិតដោយមនុស្សនៅតាមគន្លងផែនដី នាំឲ្យមានការជជែគ្នាពីហានិភ័យដ៏មានសក្តានុពលពាក់ព័ន្ធកាកសំណល់អវកាស រួមទាំងឧបទ្ទេវហេតុមួយនេះ ជាទីដែលបំណែកអវកាសធ្លាក់មកលើផែនដីវិញ ៕

