ក្រុមជីហាតអ៊ីស្លាមរបស់តំបន់ហ្កាហ្សា៖ ចំណាប់ថ្នូរអ៊ីស្រាអែល បានព្យាយាមបញ្ចប់ជីវិតខ្លួនឯង

2025/01/03 02:21:45 am        64

ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលម្នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធជីហាតឥស្លាម (IJ) នៅតំបន់ហ្កាហ្សា បានព្យាយាមបញ្ចប់ជីវិតខ្លួនឯង។ នេះបើយោងតាមអ្នកនាំពាក្យរបស់អង្គភាពប្រដាប់អាវុធរបស់ចលនានេះ ដែលបានឲ្យដឹងតាមរយៈការបង្ហោះវីដេអូ នៅលើកម្មវិធីផ្ញើសារ Telegram នាថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) នេះ។

អ្នកនាំពាក្យក្រុម Al Quds Brigades រូបនេះ បានបន្ថែមថា ក្រុមគ្រូពេទ្យមួយក្រុមរបស់អង្គភាពបានធ្វើអន្តរាគមន៍ និងរារាំងរូបគេកុំឲ្យសម្លាប់ខ្លួន តែមិនបាននិយាយលម្អិតបន្ថែមទៀត អំពីអត្តសញ្ញាណ ឬស្ថានភាពបច្ចុប្បន្នរបស់ចំណាប់ថ្នូរនោះឡើយ។ ចំណែកឯអាជ្ញាធរអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។

គួររំលឹកថា បើយោងតាមរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធដឹកនាំដោយចលនាហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់ខ្លួន ២៥១នាក់ផ្សេងទៀតធ្វើជាចំណាប់ថ្នូរ អំឡុងការវាយប្រហារ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្រុមជីហាតឥស្លាមដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស ក៏បានចូលរួមក្នុងការវាយប្រហារនេះផងដែរ។

ហើយយុទ្ធនាការយោធា ដែលអ៊ីស្រាអែលបានចាប់ផ្តើមឡើង ដើម្បីជាការឆ្លើយតប បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៥.៥០០នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាល នៅក្នុងដែនដីឆ្នេរមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm