ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិក ជុំវិញការលក់អាវុធឲ្យកោះតៃវ៉ាន់

2025/01/03 02:35:55 am        73

ប្រទេសចិនបានដាក់ទណ្ឌកម្មក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ១០ នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) នេះ ជុំវិញការលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដែលជាវិធានការលើកទី២ របស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ជុំវិញបញ្ហានេះ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

ក្រសួងពាណិជ្ជកម្ម បានប្រកាសនៅថ្ងៃទី២ ខែមករានេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Lockheed Martin, General Dynamics និង Raytheon ដែលបាន «ចូលរួមក្នុងការលក់អាវុធទៅឲ្យកោះតៃវ៉ាន់» ត្រូវបានបញ្ចូលទៅក្នុង «បញ្ជីអង្គភាពដែលមិនគួរឲ្យទុកចិត្ត» របស់ប្រទេសចិន។

ក្រសួងបានឲ្យដឹងទៀតថា ក្រុមទាំងនោះនឹងត្រូវបានហាមឃាត់មិនឲ្យមានសកម្មភាពនាំចូល និងនាំចេញ ឬធ្វើការវិនិយោគថ្មី នៅក្នុងប្រទេសចិនឡើយ ខណៈដែលអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន នឹងត្រូវបានហាមឃាត់មិនឲ្យចូលប្រទេស។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំកន្លងទៅ ប្រទេសចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មយោធាអាមេរិកចំនួន ៧ ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Boeing គឺ Insitu ផងដែរ ពាក់ព័ន្ធនឹងការផ្ដល់ជំនួយយោធាអាមេរិកដល់កោះតៃវ៉ាន់។

កោះស្វ័យគ្រប់គ្រងមួយនេះ គឺជាចំណុចសំខាន់នៃជម្លោះ រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។ ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីក្រសោបយកកោះនេះឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

ទីក្រុងវ៉ាស៊ីនតោន មិនទទួលស្គាល់កោះប្រជាធិបតេយ្យមួយនេះជាការទូតនោះឡើយ ប៉ុន្តែជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួន និងជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេ។ កាលពីខែធ្នូឆ្នាំមុន ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ព្រមផ្តល់ជំនួយផ្នែកការពារជាតិចំនួន ៥៧១,៣លានដុល្លារដល់កោះតៃវ៉ាន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm