រូបភាពវីដេអូឃ្លីបពីជ្រលងភ្នំ Gulmarg ស្ថិតក្នុងតំបន់កាស្មៀ ប្រទេសឥណ្ឌា ឃើញកំពូលភ្នំគ្របដណ្តប់ដោយព្រិលយ៉ាងក្រាស់នៅថ្ងៃព្រហស្បតិ៍នេះ បង្កើតជាទស្សនីយ៍ភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ។
ផ្ទះ និងដើមឈើនៅក្នុងជ្រលងភ្នំ គ្របដណ្តប់ដោយព្រិលសក្បុស ធ្វើឲ្យតំបន់មួយនេះក្លាយជាឋានសួគ៌ដ៏ស្រស់បំព្រង ស័ក្តិសមនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តំបន់កាស្មៀនារដូវរងា ។
ក្រសួងឧតុនិយមឥណ្ឌា បានចេញការព្រមានពីព្រិលធ្លាក់ខ្លាំងនៅតាមតំបន់ខ្ពស់ៗនៅកាស្មៀនាសប្តាហ៍នេះ ។
ព្រិលរដូវរងា និងភ្លៀងធ្លាក់នៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា រួមទាំងនៅតំបន់ភ្នំហិម៉ាឡៃ បង្កឡើងដោយសារខ្យល់ត្រជាក់ពីតំបន់ភាគខាងជើង តែងតែបង្កជាព្យុះភ្លៀងដែលមានប្រភពដើមចេញពីសមុទ្រមេឌីទែរ៉ាណេ ។
ព្រិលធ្លាក់នៅរដ្ឋ Jammu and Kashmir មានឥទ្ធិពលផ្ទាល់ពីសីតុណ្ហភាពធ្លាក់ចុះនៅរដ្ឋភាគខាងជើង Punjab, Haryana, Uttar Pradesh និងរដ្ឋធានីញូវដែល្លី ៕


