ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល»

2025/01/03 04:19:16 am        95

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត, នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីផ្តល់ជាការគិតពិចារណាធ្វើឱ្យបញ្ញាកាន់តែមុតស្រួច ស្មារតីកាន់តែវៃឆ្លាត និងនិរន្តរភាពតទៅថ្ងៃមុខ ជាពិសេសក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដោយត្រូវមានវិធីសាស្ត្រនៃការវាស់វែងបញ្ហាប្រឈមជួបប្រទះ នាពេលកន្លងមកទាំងក្នុងតំបន់ និងជាសកលយុទ្ធសាស្ត្រ ព្រមទាំងធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការបណ្ដុះបណ្ដាលធនធានមនុស្សសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមាគ៌ាឆ្លុះបញ្ចាំងសំដៅដល់ការរកដំណោះស្រាយ។ គន្លឹះសំខាន់ៗទាំងនោះរួមមាន៖

-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាជារួម ទាំងទិដ្ឋភាពបរិមាណ និង គុណភាព រួមទាំងការរាយបែងចែកធនធានមនុស្ស។

-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាដែលធ្លាប់មានកន្លងមក និងបញ្ហាសកល។

-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាទាំងឡាយដែលបានលើកដោយគ្រប់ភាគីពាក់ព័ន្ធ និងដែលពុំទាន់ដោះស្រាយបាន ដោយពិនិត្យទាំងទិដ្ឋភាពយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ ជាសកម្មភាពដែលត្រូវអនុវត្តន៍។

-ស្ថានភាពសុខាភិបាល អំពីផ្នែកធនធានមនុស្ស ៖ ព័ត៌មានជាតួលេខច្បាស់លាស់ ការចាត់ចែងគ្រប់គ្រងធនធានមនុស្ស លើកិច្ចការបណ្តុះបណ្តាល លើការចូលរួមចំណែកពីសហភាតរៈដៃគូរអន្តរជាតិ។

-ការវិភាគលើបញ្ហាចម្បងៗ អំពីធនធានមនុស្ស៖ កខ្វះខាតជាសកល និងតាមប្រភេទនានានៃធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ ការបែងចែក និងការបណ្តុះបណ្តាល។

-មូលដ្ឋានពិចារណា សំរាប់ជាដំណោះស្រាយ ដែលរួមវិធានដែលធ្វើបាន និងការរៀបចំជាគម្រោងផែនការយុទ្ធសាស្ត្រ៖ ជារួមលើទិដ្ឋភាពហិរញ្ញវត្ថុ គម្រោងសាកល្បង និងគ្រប់គ្រង ការរៀបចំបណ្តុះបណ្តាល។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ដែលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការងារបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលដើម្បីធានានូវគុណភាព និងសមត្ថភាពរបស់ធនធានមនុស្សសុខាភិបាល។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សទាំងអស់ ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសចូលឆ្នាំសកលថ្មី៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm