កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដោយ​មោទនភាព បន្ទាប់ពី​ការប្រកួត ២​លើក​ចុង​ក្រោយ​ត្រូវ​បាន​លុបចោល​

2021/11/04 05:26:23 pm        68

​​ប៉ា​រ៉ា​ហ្គេម៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា CAMSOC បាន​លើក​ឡើង​ថា កម្ពុជា​បាន​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ជនពិការ​អាស៊ីអាគ្នេយ៍ ឬ ASEAN Para Games 2023 ដោយ​មោទនភាព បន្ទាប់ពី​ការប្រកួត ២​លើកចុងក្រោយនៅ​ហ្វីលីពីនកាលពី​ឆ្នាំ​២០១៩ និង​នៅ​វៀតណាមនា​ឆ្នាំ​២០២២ ត្រូវបាន​លុប​ចោល។​

​ការគូសបញ្ជាក់​នេះបានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈអចិន្ដ្រៃយ៍ CAMSOC ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ CAMSOC កាលពី​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ​ពីរ ទី​១-​សេចក្ដីនែនាំ​ស្ដីពី​នីតិវិធី​ហិរញ្ញវត្ថុដោយ​គណៈកម្មការ​ហិរញ្ញវត្ថុ និង​ផ្គត់ផ្គង់ និង​ទី​២-​សេចក្ដី​ឆ្លង​ផែនការ​យុទ្ធសាស្ដ្រ​របស់ ASEAN Para Games។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា វា​គឺជា​មោទនភាព និង​មុខមាត់​ថ្មី​មួយទៀតរបស់​កម្ពុជា ដែល​ចាប់ផ្ដើម​រៀបចំ​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​ឡើងវិញ បន្ទាប់ពី​ការប្រកួត ២​លើកចុងក្រោយ​ត្រូវបាន​លុបចោល។ ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​នោះដែរ កម្ពុជា​បាន​ត្រៀម​កីឡា​ជនពិការ​យ៉ាងហោច ១៣​ប្រភេទ​កីឡាដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ASEAN Para Games 2023។ ដូច្នេះ​ថ្នាក់ដឹកនាំបាន​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​ឲ្យ​បាន​មុត​ស្រួច​បំផុត ដើម្បី​ត្រៀម​ការប្រកួតប្រជែង​ដ៏​មាន​សារៈ​សំខាន់​នេះ។​

​គួរ​បញ្ជាក់ថា កម្ពុជា​នឹងត្រូវ​ដល់​វេន​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ ASEA Para Games លើក​ទី​១២ នា​ឆ្នាំ​២០២៣ ខណៈ​រាជរដ្ឋាភិបាលក្រោម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​រៀបចំ​ការ​ប្រកួត​កីឡា​ជនពិការ​ប្រចាំ​តំបន់​នេះចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ពោលគឺ​ក្រោយ​បញ្ចប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​រាជធានី​ភ្នំពេញចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ដដែល៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        291
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm