កុមារ ៣.៥០០នាក់ ប្រឈមនឹងការស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភ នៅតំបន់ហ្កាហ្សា

2025/01/03 06:34:27 pm        278

យោងតាមការិយាល័យស្ថិតិកណ្តាលដែនដីប៉ាឡេស្ទីន បានឲ្យដឹងថា កុមារចំនួន៣.៥០០នាក់ប្រឈមនឹងការស្លាប់ ដោយសារតែកង្វះអាហារូបត្ថម្ភ និងកង្វះអាហារ នៅតំបន់ហ្កាហ្សា នៅចុងឆ្នាំ ២០២៤។

យោងតាមលក្ខណៈវិនិច្ឆ័យនៃការបែងចែកដំណាក់កាលសន្តិសុខស្បៀងរួម នៃអង្គការតាមដានសកល បានឲ្យដឹងថា បច្ចុប្បន្ន ប្រជាជនតំបន់ហ្កាហ្សាប្រមាណ២២% ប្រឈមកម្រិតដ៏មហន្តរាយនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ។

វីដេអូ ដែលត្រូវបានផ្តល់ឲ្យដោយអង្គការសហប្រជាជាតិ បង្ហាញគ្លីនិកវេជ្ជសាស្រ្តក្នុងស្រុកនៅតំបន់ហ្កាហ្សាស្ទ្រីប ដំណើរការដោយសមាគម Ard Al-Insan គាំទ្រដោយអង្គការយូនីសេហ្វ ជាកន្លែងដែលគ្រួសារជាច្រើននាំកុមារទៅពិនិត្យសុខភាពសម្រាប់ការខ្វះអាហារូបត្ថម្ភ។

យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ កុមារប្រមាណ ១៥.០០០នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប បានទទួលរងពីកង្វះអាហារូបត្ថម្ភ ក្នុងនោះមានកុមារចំនួន ២.២៨៨នាក់ ទទួលរង «កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ»។

ចំនួនប្រជាជននៅតំបន់ហ្កាហ្សា បានធ្លាក់ចុះ ៦% ចាប់តាំងពីសង្រ្គាមជាមួយអ៊ីស្រាអែល ដែលបានចាប់ផ្តើមរយៈពេលជិត១៥ខែកន្លងទៅនេះ ខណៈពលរដ្ឋប៉ាឡេស្ទីនប្រហែល ១០០.០០០នាក់ បានចាកចេញពីតំបន់ហ៊ុមព័ទ្ធមួយនេះ ហើយជាង៥៥.០០០នាក់ ត្រូវបានគេសន្មត់ថាបានស្លាប់ នេះបើយោងតាមរបាយការណ៍ថ្ងៃទី៣១ ខែធ្នូ ពីការិយាល័យស្ថិតិកណ្តាលរបស់ដែនដីប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm