ចាប់ពីសង្គ្រាមដំឡើងពន្ធដ៏ក្ដៅគគុក ការធ្លាក់ចុះនៃសេដ្ឋកិច្ច រហូតដល់ភាពចលាចលនយោបាយដែលប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំដ៏លំបាកសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងសម្លឹងរកការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

បញ្ហាប្រឈមដ៏ធំបំផុត នឹងកើតឡើងពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ដែលបានប្តេជ្ញាថានឹងដាក់វិធានការជាបន្តបន្ទាប់ដើម្បីការពារផលិតផលរបស់អាមេរិក។
លោកពីទ័រ អាប់ឌុលឡា(Piter Abdullah)នាយកប្រតិបត្តិនៃវិទ្យាស្ថាន សេការ៉ា (Segara)មានមូលដ្ឋាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីប្រាប់សារព័ត៌មាន CNA ថាបញ្ហាប្រឈមនឹងពិបាក ។

បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នឹងត្រូវស្វែងរកភាពមិនប្រាកដប្រជាជាសកលខ្ពស់ ទន្ទឹមនឹងកំពុងប្រឈមបញ្ហាក្នុងស្រុកដែលមានទម្ងន់ធ្ងន់ដូចគ្នា។
នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់នេះ បានជួបឧបសគ្គផ្ទៃក្នុងប្រទេសរបស់ខ្លួនដោយសារកំណើនការប្រើប្រាស់យឺតសម្រាប់អតិថិនក្នុងស្រុក ព្រោះកត្តាថយចុះនៃចំនួនប្រជាជនវណ្ណៈកណ្តាលរបស់ខ្លួន និងកម្មវិធីមហិច្ឆិតាជាបន្តបន្ទាប់ដាក់ចេញដោយរដ្ឋាភិបាលទើបបង្កើតថ្មី ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពសារពើពន្ធរបស់ប្រទេសនេះ។

ចំណែកប្រទេសថៃ កំពុងសម្លឹងមើលការស្តារសេដ្ឋកិច្ចដែលជំរុញដោយឧស្សាហកម្មទេសចរណ៍ និងសេវាកម្មរបស់ខ្លួន ដែលត្រូវបានរងគ្រោះដោយសារជំងឺរាតត្បាតCOVID-19។ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ក្នុងស្រុកទាប បំណុលគ្រួសារខ្ពស់ និងអស្ថិរភាពនយោបាយអាចរារាំងសេចក្តីប្រាថ្នារបស់ប្រទេសនេះ។
នៅប្រទេសម៉ាឡេស៊ី និងវៀតណាម ដែលប្រទេសទាំងពីរបានមើលឃើញពីដំណើរការសេដ្ឋកិច្ចជាកត្តាសំខាន់ជាងអ្វីៗទាំងអស់ ក្នុងឆ្នាំ២០២៤ បញ្ហាប្រឈមចម្បងគឺត្រូវរក្សាសន្ទុះ និងបន្តទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ស្របពេលមានបញ្ហាប្រឈមជាសកល៕