Manchester City ឡើង​កាន់​កាប់​ពូ​ល A ក្រោយ​ឈ្នះ Club Bruges ស្រប​ពេល PSG ស្មើ​នៅផ្ទះ Leipzig

2021/11/04 05:34:27 pm        94

​បាល់ទាត់៖ ​ក្រុម​ជើងឯក​រង UEFA Champions League រដូវ​កាល​មុន Manchester City បាន​ឡើង​មក​ឈរ​លើ​គេ​នៅ​ក្នុង​ពូ​ល A ក្រោយ​យកឈ្នះ​ក្រុម​ភ្ញៀវ​ប៊ែ​ល​ហ្ស៊ិ​ក Club Bruges ៤-១ យប់មិញ​។ ​​Phil Foden បើក​ការ​នាំមុខ​ឱ្យ Man City នៅ​នាទី​ទី១៥ តែ John Stones ភ្លាត់​ចូល​ទី​ខ្លួនឯង ២នាទី​បន្ទាប់ពី​ធ្វើឱ្យ Club Bruges តាម​បាន​ស្មើ​វិញ ១-១​។

​​មិនមាន​អ្វី​ប្រែប្រួល​ទៀតឡើយ​ពោលគឺ​រង់ចាំ​ដល់​វគ្គ​ទី២ នាទី​ទី៥៤ ទើប Manchester City រកបាន​គ្រាប់​នាំមុខ​សាជាថ្មី​ដោយ Riyad Mahrez មុនពេល​ដែល Raheem Sterling បន្ថែម​ការនាំ​មុខ ៣-១ នៅ​នាទី​ទី៧២​។ ​​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Gabriel Jesus ជា​អ្នក​ស៊ុត​គ្រាប់​បង្ហើយ​នៅ​នាទី​ទី៩០+២ ឱ្យ Manchester City យកឈ្នះការប្រកួត​នេះ ៤-១ ឡើងមក​នាំមុខគេ​ក្នុង​ពូ​ល A មាន ៩ពិន្ទុ ខណៈ Club Bruges ឈរ​លេខ៣ មាន ៤ពិន្ទុ​។ ​​ងាក​មក​មួយ​ប្រកួត​ទៀត Paris Saint Germain បាន​ធ្លាក់​មក​លេខ២ វិញ​ក្រោយ​ស្មើ​នៅ​ទឹកដី​អាល្លឺម៉ង់ RB Leipzig ២-២​។ ​​Christopher Nkunku ជា​អ្នក​តែ​ត​បញ្ចូល​ទី​នាំ​មុខមុន​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ Leipzig តែ​អតីត​ខ្សែបំរើ Liverpool, Georginio Wijnaldum វាយបក​ពីក្រោយ​ពីរ​គ្រាប់​វិញ​ឱ្យ PSG នាំមុខ ២-១ នៅ​នាទី​ទី២១ និង ៣៩​។

​​PSG បាន​នាំមុខ ២-១ រហូតដល់​ហៀបនឹង​ចប់​ការប្រកួត​ទៅហើយ​តែ ៣​ពិន្ទុ​ក៏ត្រូវ​បាន​លុបចោល​វិញ​នៅពេល Leipzig តាម​ស្មើ​នៅ​នាទី​ទី៩០+១ ដោយ Dominik Szoboszlai​។​ ​​ការប្រកួត​នេះ​មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi ឡើយ​ដោយសារ​របួស​ក្នុងការ​ប្រកួត​កាលពី​ថ្ងៃ​សុក្រ​ដែល​យកឈ្នះ Lille ២-១​។​ ​​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Mauricio Pochettino ធ្លាក់​មក​លេខ២ វិញ​មាន ៨ពិន្ទុ​ខណៈ Leipzig បន្ត​ឈរ​ក្រោម​គេ​មាន​ត្រឹម ១ពិន្ទុ​អស់​ឱកាស​ទៅ​ជុំ​បន្ត​ហើយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm