ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកាសប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជានិច្ច

2025/01/03 07:42:28 pm        512

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តីរដ្ឋ មន្រ្តីក្រសួងមុខងារសាធារណ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក បានប្រកាសប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ នៃ​អង្គព្រះមហាក្សត្រ​ទីសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត​ក្នុង​ការ​ដឹកនាំ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សន្តិភាព សុភមង្គល និងសុខដុមរមនា។

តាមរយៈផេកហ្វេសបុកផ្ទាល់នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បាន លើក​ឡើងថា បានលើកឡើងថា ប្រជារាស្រ្តកម្ពុជា​មានភ័ព្វ​សំណាង​ដែល​បាន​រស់​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យ​សណ្តោស​ប្រោស​ប្រណី​ដ៏​ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និង​សុខ​ដុមរមនា​ក្រៃលែងដល់កូនចៅ ចៅទួត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្នុងស្មារតីចងចាំនូវ​ព្រះមហា​ករុណា​ទិគុណ​ដ៏​ប្រពៃ​ថ្លៃ​ថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័ន​តំណាង​ឱ្យ​យុវជន​កម្ពុជា​ដ៏​ធំ​មួយ​តែង​រៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទីរបស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គ​ព្រះមហាក្សត្រ​ជា​ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរ​សង្រ្កាន្ត​ឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវរ​រាជ​មាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ នៃព្រះរាជពិធីគ្រង​ព្រះបរម​សិរីរាជ​សម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។

ឯកឧត្តមបានបន្ថែមទៀតថា« សារជាថ្មីម្តងទៀត ទូលព្រះបង្គំ​យើ​ង​ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះរាជ​គុណ​ថ្វាយ​ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ​ដ៏ខ្ពង់ខ្ព​ស់បំផុត ដែលទ្រង់ ព្រះបរមរាជានុញ្ញាត​ប្រោសព្រះរាជ​ទាន​ដល់​ទូល​បង្គំ​យើង​ខ្ញុំបា​ន​រៀប​ចំ​កម្មវិ​ធី «សាទរកម្ពុជា» នៅខាងមុខ​ព្រះបរមរាជ​វាំង​ដែល​បាន​បង្ហាញ​នូវ​ការ​សាទ​រ​របស់​មហា​គ្រួសារ​ខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា​«ទូល​ព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយ ដែលបាន​បន្សល់​ទុក​ដោយ​បុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ទូល​ព្រះបង្គំយើងខ្ញុំដង្ហែតាមព្រះរាជតម្រិះ នៃអង្គ​ព្រះមហាក្សត្រ​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​ការ​ដឹកនាំ​ព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា»៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm