វិទ្យាស្ថានតាមដានសង្រ្គាម ISWរបស់សហរដ្ឋអាមេរិក ប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់ទាហានប្រហែល ៤០ នាក់ក្នុងមួយម៉ាយក្រឡា ដែលរឹបអូសបាននៅអ៊ុយក្រែនក្នុងឆ្នាំ ២០២៤។

ការខាតបង់របស់រុស្ស៊ីក្នុងការលុកលុយអ៊ុយក្រែន ត្រូវបានគេគិតថានឹងកើនឡើងនៅដំណាច់ឆ្នាំនេះ។
សុន្ទរកថារបស់អតីតប្រធានាធិបតីរុស្ស៊ី បង្ហាញថា រុស្ស៊ីបានបន្ថែមទាហានគ្រប់គ្រាន់ដើម្បីជំនួសកម្លាំងរបស់ខ្លួនដែលបានបាត់បង់ក្នុងសង្រ្គាម។

វិទ្យាស្ថានសិក្សាសង្គ្រាម ដែលបាននិងកំពុងតាមដានការលុកលុយពេញបន្ទុករបស់រុស្ស៊ីលើអ៊ុយក្រែន បាននិយាយថា ខ្លួនបានមើលឃើញភស្តុតាងភូមិសាស្ត្រដែលបង្ហាញថា កងកម្លាំងរុស្ស៊ីបានរុលចូលគ្រប់គ្រងផ្ទៃដី៤.១៦៨ គីឡូម៉ែត្រក្រឡា ឬប្រហែល ១.៦០៩ ម៉ាយក្រឡា កាលពីឆ្នាំមុន។

ស្ថាប័ននេះបានប្រើការប៉ាន់ប្រមាណថ្មីៗនេះពីមេបញ្ជាការយោធាអ៊ុយក្រែន លោកOleksandr Syrskyi ថា ទាហានរុស្ស៊ី ៤២៧.០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួសក្នុងឆ្នាំ ២០២៤។
ខណៈរុស្ស៊ីហាក់រុលទៅមុខយឺតយ៉ាវ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដណ្ដើមបានទីប្រជុំជននិងភូមិជាច្រើន ក្នុងភាគខាងកើតរបស់អ៊ុយក្រែន តែខ្លួនពុំអាចសម្រេចគោលដៅវាយដណ្ដើមយកទីតាំងជានិមត្តរូប និងយុទ្ធសាស្ត្រសំខាន់ៗបានទេ៕