រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើដល់អាជ្ញាធរ និងពលរដ្ឋចូលរួមឱ្យបានផុលផុស​ក្នុង​យុទ្ធនាការ​សម្អាត​ផ្លូវជាតិ

2025/01/03 08:18:56 pm        285

ដើម្បីឱ្យផ្លូវជាតិនៅក្នុងប្រទេសកម្ពុជា គ្មានសំណល់ប្លាស្ទិករាយប៉ាយ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន ស្នើ​ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើមនោះ សូមចូលរួម​ឱ្យ​បាន​ផុល​ផុស​ក្នុងយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ។

តាមរយៈសារសំឡេងក្នុងតេឡេក្រាមដែល BTV ទទួលបាននៅថ្ងៃទី០៣ ខែមករានេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោម​ប្រធាន​បទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះតទៅ។ ឯកឧត្តម​បន្តថា ការប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីមានចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវនានាក្នុងពេលកន្លងទៅដូចជា ផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ ៥១ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា យុទ្ធនាការសម្អាតផ្លូវជាតិ ធ្វើឡើង​ក្នុង​គោល​បំណង​ឱ្យ​ផ្លូវ​ជាតិ​ស្អាត គ្មានសំណល់ប្លាស្ទិកហោះហើររប៉ាត់រប៉ាយនៅតាមផ្លូវជាតិក្នុងប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០២៥នេះ នឹងជាការចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស ឱ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់​អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយ​ផាសុខភាព ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍មកប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បាន​ស្នើ​ដល់​អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើមនោះ សូមចូលរួមឱ្យ​បាន​ផុលផុស​ក្នុងយុទ្ធនាការសម្អាតផ្លូវជាតិ។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បី ចូល​រួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការផ្ទៃទឹកស្អាត ជាដើម៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm