អង្គការក្រៅរដ្ឋាភិបាលជាតិ និងបរទេស ក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងប្រឈមមុខនឹងការបិទ ដោយសារការជួលស្ត្រី បន្ទាប់ពីច្បាប់ថ្មីដែលអនុវត្តក្រឹត្យដែលមានរយៈពេល ២ឆ្នាំ ដែលដាក់កម្រិតលើការងាររបស់បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ជាស្ត្រី។

នៅក្នុងលិខិតផ្លូវការមួយផ្ញើទៅកាន់អង្គការនានា ក្រសួងសេដ្ឋកិច្ចដែលគ្រប់គ្រងដោយក្រុមតាលីបង់ បានបញ្ជាក់កាលពីថ្ងៃទី ២៩ ខែធ្នូថា ការខកខានក្នុងការអនុវត្តវិធានការនេះ មានន័យថា«សកម្មភាពទាំងអស់របស់អង្គការដែលប្រព្រឹត្តល្មើស នឹងត្រូវផ្អាក ហើយអាជ្ញាប័ណ្ណការងារ ដែលពួកគេទទួលបានពីក្រសួងនេះនឹង ត្រូវដកហូតវិញ»។

បទបញ្ជានេះ អនុវត្តក្រឹត្យមួយ ចាប់ពីខែធ្នូ ឆ្នាំ ២០២២ ដែលបានរារាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានពីការជួលស្ត្រី ធ្វើជាបុគ្គលិក។ នេះគឺជាផ្នែកមួយនៃការទប់ស្កាត់ជាបន្តបន្ទាប់ ដែលក្នុងរយៈពេល បីឆ្នាំ ចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាច បានរឹតត្បិតសិទ្ធិចូលរៀនរបស់ស្ត្រី កន្លែងធ្វើការ និងទីសាធារណៈ។
មន្ត្រីនៃអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដឹកនាំដោយស្ត្រី បានប្រាប់សារព័ត៌មាន Arab Newsថា លិខិតនេះ គឺជាការបន្តអនុវត្តនៃលិខិតដើម ពីឆ្នាំ ២០២២... អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានឈានដល់ការយោគយល់ជាមួយមន្ត្រី នៅថ្នាក់មូលដ្ឋាន ដើម្បីអនុញ្ញាតឲ្យនិយោជិតជាស្ត្រីចូលរួម ក្នុងការងាររបស់ពួកគេ នៅក្នុងអង្គការទាំងនេះ និងនៅកម្រិតសហគមន៍ ខណៈដែលខ្លះទៀត ត្រូវបានបញ្ឈប់ដំណើរការ។