ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងតាលីបង់អាហ្វហ្គានីស្ថានបានកំណត់គោលដៅ “ចំណុចជាច្រើន” នៅក្នុងប្រទេសប៉ាគីស្ថានជិតខាង ក្នុងការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន កាលពីសប្តាហ៍មុន ដែលជាការបង្ហាញពីការកើនឡើងភាពតឹងចុងក្រោយនៃអរិភាព នៅតាមព្រំដែន ដែលមានជម្លោះរវាងប្រទេសទាំងពីរ។

ខ្សែបន្ទាត់ Durand Line ដែលត្រូវបានបង្កើតឡើងជាព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសឥណ្ឌាដែលគ្រប់គ្រងដោយអង់គ្លេស ក្នុងឆ្នាំ ១៨៩៣ គឺជាប្រភពនៃការឈ្លោះប្រកែកគ្នាដោយឥតឈប់ឈរ ដោយមិនមានរដ្ឋាភិបាលអាហ្វហ្គានីស្ថានណា ដែលទទួលស្គាល់ថា វាជាព្រំដែនអន្តរជាតិឡើយ។ ភាពតានតឹងនៅតាមបណ្តោយព្រំដែននេះ បានកើនឡើងបន្ថែមទៀត ចាប់តាំងពីក្រុមតាលីបង់ ចូលកាន់កាប់ទីក្រុងកាប៊ុល ក្នុងឆ្នាំ ២០២១ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែតានតឹងឡើង។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន មិនបាននិយាយអំពីប្រទេសប៉ាគីស្ថានទេ ប៉ុន្តែបានលើកឡើងថា ការវាយប្រហារ ត្រូវបានធ្វើឡើង «ហួសពីខ្សែបន្ទាត់សន្មត» ដែលជាការបញ្ចេញមតិដែលប្រើដោយអាជ្ញាធរ នៅទីក្រុងកាប៊ុល ដើម្បីសំដៅទៅលើព្រំដែនរបស់ប្រទេសនេះ ជាមួយប៉ាគី ស្ថាន។
ប្រភពសន្តិសុខប៉ាគីស្ថាន បានទទួលស្គាល់ការវាយប្រហារនេះ ដោយនិយាយថា ការប៉ះទង្គិចគ្នា បានធ្វើឲ្យទាហានបីនាក់ រងរបួស និងបណ្តាលឲ្យមាន «អ្នកស្លាប់និងរងរបួសយ៉ាងធ្ងន់ធ្ងរ» នៅខាងអាហ្វហ្គានីស្ថាន។