អ៊ីស្រាអែល វាយប្រហារទីតាំងដាក់ជើងទម្របាញ់រ៉ូកែតរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងលីបង់

2025/01/03 09:44:27 pm        508

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទៅលើជើងទម្របាញ់រ៉ូកែតជាច្រើនគ្រឿង របស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយជាមួយក្រុមសកម្មប្រយុទ្ធនេះ ក៏ដោយ។

បទឈប់បាញ់ ដែលបានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ត្រូវបានកត់សម្គាល់ឃើញថា មានការចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបំពានពីភាគីទាំងពីរ។

យោធាអ៊ីស្រាអែល បានអះអាងថា ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ បានកំណត់គោលដៅទៅលើជើងបាញ់រ៉ូកែតរយៈចម្ងាយមធ្យម នៅក្នុងតំបន់ Nabatieh។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ បានរាយការណ៍ថា យ៉ាងហោចណា ស់មានការវាយប្រហាររបស់អ៊ីស្រាអែលចំនួនបីលើក នៅក្នុងតំបន់នេះ។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មុនពេលធ្វើការវាយប្រហារ សំណើមួយត្រូវបានបញ្ជូនទៅកងកម្លាំងប្រដាប់អាវុធលីបង់ ដើម្បីឲ្យបញ្ឈប់ការវាយប្រហារដោយរ៉ូកែត ដែលបង្កការគំរាមកំហែងដល់ជនស៊ីវិលអ៊ីស្រាអែល និង...ទាហាន»។

«ជើងទម្របាញ់រ៉ូកែតទាំងនោះ ត្រូវបានវាយប្រហារ បន្ទាប់ពីសំណើមិនត្រូវបានដោះស្រាយដោយកងកម្លាំងប្រដាប់អាវុធលីបង់»។

នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់នេះ កងទ័ពលីបង់ ត្រូវដាក់ពង្រាយជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូង ខណៈដែលកងទ័ពអ៊ីស្រាអែល ដកខ្លួនចេញ ក្នុងរយៈពេល ៦០ថ្ងៃ។

ក្រុមហេសបូឡា នឹងដកកងកម្លាំងរបស់ខ្លួន នៅភាគខាងជើងនៃទន្លេ Litani ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ (២០ម៉ាយ) ពីព្រំដែន ហើយរុះរើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួន នៅភាគខាងត្បូង។

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm