រុស្ស៊ី៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះដឹកជទំនិញ ១គ្រឿងរបស់ប្រទេសបេឡារុសបានធ្លាក់កាលពីថ្ងៃពុធ ខណៈព្យាយាមចុះចតនៅក្នុងប្រទេសរុស្ស៊ីភាគខាងកើតដែលបានសម្លាប់មនុស្សទាំងអស់ ៧នាក់នៅលើយន្តហោះ។ យន្តហោះ An-12 ដែលផលិតនៅសម័យសូវៀតប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាស Belarusian Grodno បានធ្លាក់ និងឆេះនៅជិតតំបន់ Irkutsk ភាគខាងកើតប្រទេសស៊ែបប៊ី។

គណៈកម្មការស៊ើបអង្កេតរបស់បេឡារុស ដែលជាទីភ្នាក់ងារស៊ើបអង្កេតជាន់ខ្ពស់របស់រដ្ឋបាននិយាយថា មានមនុស្ស ៧នាក់នៅលើយន្តហោះ ហើយពួកគេទាំងអស់បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនោះ។ សារព័ត៌មានរុស្ស៊ីរាយការណ៍ថា យន្តហោះនេះបានធ្លាក់ ខណៈដែលព្យាយាមចុះចតលើកទី២ បន្ទាប់ពីការប៉ុនប៉ងចុះចតលើដីលើកដំបូងបរាជ័យ។ គេនៅមិនទាន់ដឹងច្បាស់ទេពីមូលហេតុដែលបណ្ដាលឲ្យយន្តហោះនេះធ្លាក់។ ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះនៅក្នុង Telegram ថា យន្តហោះនេះបានបាត់ចេញពីប្រព័ន្ធរ៉ាដា ខណៈចុះចតជិតទីក្រុងមួយរបស់ប្រទេសស៊ែបប៊ីកាលពីថ្ងៃពុធ។
ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះដែលកំពុងធ្វើដំណើរពីទីក្រុង Yakutsk ទៅកាន់ទីក្រុង Irkutsk បានបាត់ពីរ៉ាដាមុនពេលវាត្រូវបានបញ្ជាក់ថា ធ្លាក់នៅជិតអាកាសយានដ្ឋានទីក្រុង Irkutsk។ អ្នកដំណើរនៅលើយន្តហោះមានជនជាតិរុស្សី ២នាក់, អ៊ុយក្រែន ២នាក់ និងបេឡារុស្ស ៣នាក់៕
អត្ថបទ៖ សុខមាន