អាហ្សង់ទីនដាក់ពាក្យបណ្តឹងទៅ ICC ប្រឆាំងនឹងវេណេហ្ស៊ុយអេឡា ជុំវិញការចាប់ខ្លួនមន្ត្រី

2025/01/03 11:49:31 pm        57

រដ្ឋាភិបាលអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) បានឲ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងវេណេហ្ស៊ុយអេឡា ពាក់ព័ន្ធនឹងការឃុំខ្លួនសមាជិកនៃកងអាវុធហត្ថរបស់ខ្លួន ដែលជាសាខានៃកងកម្លាំងសន្តិសុខរបស់ប្រទេសអាហ្សង់ទីន ដោយហៅការធ្វើបែបនេះថា ជា «ការឃុំឃាំងដោយបង្ខំ។

តាមរយៈការបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា លោក Yvan Gil បានច្រានចោលពាក្យបណ្ដឹងទៅកាន់ ICC នេះ ដោយហៅការប្ដឹងនេះថា ជា «ទិដ្ឋភាពដ៏គួរឲ្យអាណិត»។

គួរដឹងថា ភាពតានតឹង រវាងប្រទេសនៅតំបន់អាមេរិកខាងត្បូងទាំង២ បានកើនឡើង ចាប់តាំងពីលោក Javier Milei ដែលជាអ្នកសេរីនិយមស្តាំនិយមជ្រុល បានកាន់តំណែងជាប្រធានាធិបតីអាហ្សង់ទីន កាលពីចុងឆ្នាំ២០២៣។ ហើយទំនាក់ទំនង មានសភាពកាន់តែអាប់អួឡើងៗ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសរបស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីខែកក្កដាឆ្នាំមុន ដែលប្រធានាធិបតីសង្គមនិយម លោក Nicolas Maduro ដែលកំពុងកាន់អំណាច ទទួលបានជ័យជម្នះ។

កាលពីខែមុន អាហ្សង់ទីនបានចោទប្រកាន់ទីក្រុងការ៉ាកាសថា បានឃុំខ្លួន លោក Nahuel Gallo ដែលជាសមាជិកកងអាវុធហត្ថរបស់ខ្លួន បន្ទាប់ពីលោកបានព្យាយាមចូលប្រទេសវេណេហ្ស៊ុយអេឡាពីច្រកឆ្លងកាត់ប្រទេសកូឡុំប៊ី ដើម្បីទៅសួរសុខទុក្ខក្រុមគ្រួសារ។ ពួកគេបានទាមទារឲ្យមានការដោះលែងជាបន្ទាន់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm