អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក អាជ្ញាធរសហភាពអឺរ៉ុប និងរបបទីក្រុងគីវ ជាអ្នកទទួលខុសត្រូវចំពោះការបិទច្រកដឹកជញ្ជូនឧស្ម័នរុស្ស៊ី ឆ្លងកាត់អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«គួរឲ្យកត់សម្គាល់ អាជ្ញាធរទីក្រុងគីវ បានសម្រេចចិត្តបញ្ចប់ការដឹកជញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុប ទោះបីជាក្រុមហ៊ុន Gazprom កំពុងគោរពតាមកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួនក៏ដោយ»។

លោកស្រី Zakharova បានចង្អុលបង្ហាញថា៖«ការទទួលខុសត្រូវចំពោះការបិទការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី គឺទាំងស្រុងជាមួយសហរដ្ឋអាមេរិក របបអាយ៉ងទីក្រុងគីវ និងអាជ្ញាធរនៃបណ្តាប្រទេសអ៊ឺរ៉ុប ដែលបានលះបង់សុខុមាលភាពរបស់ប្រជាជនរបស់ពួកគេ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក»។
អ្នកការទូតរុស្ស៊ីបានសង្កត់ធ្ងន់៖«ការបញ្ឈប់ការផ្គត់ផ្គង់ថាមពល ដែលមានតម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថានពីប្រទេសរុស្ស៊ី មិនត្រឹមតែធ្វើឲ្យសក្តានុពលសេដ្ឋកិច្ចរបស់អឺរ៉ុបចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនអឺរ៉ុបផងដែរ។ ប្រវត្តិភូមិសាស្ត្រនយោបាយនៃការសម្រេចចិត្តរបស់របបក្រុងគៀវគឺច្បាស់ឥតខ្ចោះ។ អ្នកឧបត្ថម្ភសំខាន់នៃវិបត្តិអ៊ុយក្រែននោះ គឺជាអ្នកទទួលផលសំខាន់ពីការបែងចែកឡើងវិញនៃទីផ្សារថាមពលអឺរ៉ុប»។
