អគ្គិភ័យដ៏ធំមួយ បានឆាបឆេះអគារពាណិជ្ជកម្មមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Seongnam ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង កាលពីវេលាម៉ោង ៤ និង ៣៧នាទី ល្ងាច ម៉ោងក្នុងស្រុក ថ្ងៃសុក្រនេះ បណ្តាលឲ្យមនុស្ស ១២នាក់ រងរបួសស្រាល ។
នៅវេលាម៉ោង ម៉ោង ៤ និង ៤៣នាទី ល្ងាចថ្ងៃសុក្រនេះ ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យ បានបង្កើនកម្រិតឆ្លើយតបពីលេខ ១ ដល់លេខ ២ ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សជាប់ខ្លួននៅក្នុងអគាររងការឆាបឆេះ ។ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ១០៣នាក់ កំពុងព្យាយាមពន្លត់អណ្តាតភ្លើងដែលឆាបឆេះអគារកម្ពស់ ៨ជាន់ និងមានជាន់ក្រោមដីចំនួន ៥ជាន់ ៕