អគាររងការខូចខាតធ្ងន់ធ្ងរ រថយន្ត និងកម្ទេចកម្ទី បានថតនៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃព្រហស្បតិ៍ នៅប៉ុស្តិ៍បញ្ជាការរុស្ស៊ី ស្ថិតក្នុងតំបន់ Kursk ។
យោធាអ៊ុយក្រែន និយាយថា ពួកគេបានបើកការវាយប្រហារចំគោលដៅលើប៉ុស្តិ៍បញ្ជាការនៅតំបន់ Kursk ជាទីដែលកងកម្លាំងអ៊ុយក្រែន គ្រប់គ្រងដែនដីមួយចំនួន ក្រោយការវាយលុកទ្រង់ទ្រាយធំរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលតំបន់ Kursk លោក Alexander Khinshtein និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារលើទីក្រុង Ivanovskoye បណ្តាលឲ្យបែកបង្អួចអគារផ្ទះល្វែងច្រើនជាន់មួយខ្នង និងលំនៅដ្ឋានឯកជនមួយចំនួនទៀត ។
យោធារុស្ស៊ី និយាយថា អង្គភាពការពារដែនអាកាសរបស់ពួកគេ បានបាញ់ទម្លាក់មីស៊ីល ៤គ្រាប់របស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ហើយអភិបាលតំបន់និយាយថា ការវាយប្រហារនេះ បណ្តាលឲ្យខូចខាតអគារផ្ទះល្វែងខ្ពស់មួយខ្នង និងអគារផ្សេងទៀតនៅភូមិក្បែរនោះ ។
គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ នៅក្នុងការវាយប្រហារចុងក្រោយរបស់អ៊ុយក្រែនលើរុស្ស៊ីនេះ ៕

