ការិយាល័យសារព័ត៌មាននៃសេវាកម្មស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយសារព័ត៌មាន TASS នៅថ្ងៃសុក្រនេះថា ប្រទេសលោកខាងលិច កត់សម្គាល់ពីការថយចុះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការទប់ទល់នឹងកងទ័ពរុស្ស៊ី ហើយនឹងមិនបដិសេធការដួលរលំនៃការការពាររបស់កងទ័ពអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះទេ។
ការិយាល័យនេះ បានលើកឡើងថាៈ៖«ព័ត៌មានដែលមានសម្រាប់ SVR បង្ហាញថា ក្រុមឥស្សរជននយោបាយលោកខាងលិច បានបញ្ជាក់ថា ការថយចុះនៃសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន ក្នុងការទប់ទល់នឹងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ វាមិនត្រូវបានគេច្រានចោលទេថា ការការពាររបស់កងទ័ពអ៊ុយក្រែន អាចនឹងដួលរលំ ក្នុងពេលឆាប់ៗនេះ»។
ការិយាល័យសារព័ត៌មាន បានបញ្ជាក់ថា រដ្ឋបាលដែលផុតអាណត្តិរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ( Joe Biden) ព្យាយាមចៀសវាងស្ថានភាពបែបនេះ ដោយសង្កត់ធ្ងន់លើ «ការផ្តល់អាវុធទំនើបជាងមុន រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ»។
ការិយាល័យសារព័ត៌មាន បានបន្តទៀតថា៖«ទោះជាយ៉ាងណាក៏ដោយ សេតវិមាន បានទទួលស្គាល់ថាការផ្គត់ផ្គង់តែសម្ភារៈ ដល់កងទ័ពអ៊ុយក្រែនមិនគ្រប់គ្រាន់សម្រាប់ស្ថិរភាព នៅជួរមុខនោះទេ»។
ការិយាល័យនៃសេវាកម្មស៊ើបការណ៍បរទេសរុស្ស៊ី (SVR) បានអះអាងថា អាជ្ញាធរអ៊ុយក្រែន បានរៀបចំការសម្រេចចិត្តរួចហើយ ដើម្បីបន្ថយអាយុនៃការកេណ្ឌទ័ពមកត្រឹម ១៨ឆ្នាំ ហើយនឹងអនុម័ត ក្នុងពេល ឆាប់ៗនេះ។

