ប្រតិបត្តិករបណ្តាញអគ្គិសនីហ្វាំងឡង់ ស្នើឲ្យតុលាការរឹបអូសនាវាដឹកប្រេង ជុំវិញការខូចខាតខ្សែកាប

2025/01/04 12:37:04 am        120

ប្រតិបត្តិករបណ្តាញថាមពលជាតិរបស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែមករា) បានប្រាប់ឲ្យដឹងថា ខ្លួនបានស្នើសុំតុលាការទីក្រុងហែលស៊ិនគី (Helsinki) ឲ្យរឹបអូសនាវាដឹកប្រេង Eagle S ក្នុងគោលបំណងធានាដល់ការទាមទាររបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការខូចខាតដែលទាក់ទងនឹងការដាច់បណ្តាញតភ្ជាប់អគ្គិសនី Estlink 2 នៅក្រោមសមុទ្រ។

គួររំលឹកថា ខ្សែកាបតភ្ជាប់ រវាងប្រទេសហ្វាំងឡង់ និងអេស្តូនី បានរងការខូចខាត កាលពីថ្ងៃទី២៥ ខែធ្នូ រួមជាមួយបណ្តាញទូរគមនាគមន៍ចំនួន ៤ខ្សែផ្សេងទៀត ហើយនៅថ្ងៃបន្ទាប់អាជ្ញាធរហ្វាំងឡង់ បានឡើងលើនាវាដឹកប្រេងរបស់រុស្ស៊ី ដោយមានការសង្ស័យថា នាវានេះបានបណ្តាលឲ្យខូចខាតនេះ ដោយការអូសយុថ្កាតាមបាតសមុទ្រ។

បណ្តាប្រទេសនៅសមុទ្របាល់ទិក កំពុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការដាច់ខ្សែកាបថាមពល បណ្តាញទូរគមនាគមន៍ និងបំពង់បង្ហូរហ្គាស ឬប្រេង ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ហើយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) កាលពីសប្តាហ៍មុន បានលើកឡើងថា ខ្លួននឹងជំរុញវត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ។

ក្រុមហ៊ុនប្រតិបត្តិករ Fingrid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើសុំឲ្យតុលាការប្រចាំតំបន់ ក្នុងទីក្រុងហែលស៊ិនគី រឹបអូសនាវា Eagle S ជាផ្លូវការ ដើម្បីជួយធានាដល់ការទាមទារផ្នែកហិរញ្ញវត្ថុរបស់ខ្លួន។

Fingrid បានប្រាប់ថា៖ «ការស៊ើបអង្កេតបន្ថែមទៀតនៅកន្លែងខូចខាត ត្រូវបានរំពឹងថា នឹងផ្តល់ព័ត៌មានបន្ថែម អំពីទំហំនៃការខូចខាត និងអាចឲ្យមានផែនការលម្អិតបន្ថែមទៀត និងកាលវិភាគនៃការជួសជុល»។ 

ក្រុមហ៊ុននេះបានប្រាប់កាលពីសប្តាហ៍មុនថា ខ្លួនរំពឹងថា ខ្សែបណ្ដាញនេះនឹងអាចដំណើរការឡើងវិញ ក្នុងខែសីហាឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm