អឺរ៉ុបព្យាយាមបង្កើតទំនាក់ទំនងជាមួយស៊ីរី និងបន្ថយឥទ្ធិពលរបស់លោក Putin

2025/01/04 02:33:48 am        88


ជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងបារាំងទៅកាន់ទីក្រុងដាម៉ាស សហភាពអឺរ៉ុប (EU) បាន និងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតទំនាក់ទំនងជាមួយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី និងបញ្ចុះបញ្ចូលពួកគេ ដើម្បីកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីលើប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ។

លោកស្រី Annalena Baerbock របស់អាល្លឺម៉ង់ និងសមភាគីបារាំងរបស់លោកស្រី គឺលោក Jean-Noël Barrot កំពុងជួបពិភាក្សាជាមួយមេដឹកនាំជាកស្ដែងរបស់ប្រទេសស៊ីរី គឺលោក Ahmed al-Sharaa នៅថ្ងៃសុក្រ (ទី៣ ខែមករា) នេះ។ អ្នកទាំង២ គឺជាមន្ត្រីលោកខាងលិចមានឋានៈខ្ពស់បំផុតដែលធ្វើដំណើរទៅប្រទេសស៊ីរី គិតចាប់តាំងពីក្រុមឥស្លាមនិយមរបស់លោក al-Sharaa គឺក្រុម Hayat Tahrir Al-Sham (HTS) បានទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ពីអំណាច ក្នុងខែធ្នូ ឆ្នាំ២០២៤។

លោកស្រី Baerbock បាននិយាយថា EU ចង់ជួយស៊ីរីឲ្យសម្រេចបាននូវ «ការផ្ទេរអំណាចប្រកបដោយសន្តិវិធី និងបរិយាបន្ន» ហើយនិងជាមួយកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។ លោកស្រីបានទទួលស្គាល់ថា ការងារនោះនឹងក្លាយជាការធ្វើដំណើរលើ «ផ្លូវដ៏លំបាកមួយ»។

គួរបញ្ជាក់ថា ក្រុម HTS មិនទាន់បានគ្រប់គ្រងដែនដីស៊ីរីទាំងអស់នៅឡើយទេ ហើយវាប្រហែលជាមានរយៈពេលច្រើនឆ្នាំទៀត មុនពេលដែលប្រទេសនេះមានស្ថិរភាពគ្រប់គ្រាន់ ដើម្បីអាចរៀបចំការបោះឆ្នោត។ ជាងនេះទៅទៀត ប្រជាជនស៊ីរី និងប្រទេសលោកខាងលិចជាច្រើន នៅតែមានការប្រុងប្រយ័ត្ន ចំពោះក្រុម HTS ដែលធ្លាប់មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា រហូតដល់ឆ្នាំ២០១៦៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        21
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        26
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm