Karim Benzema ស៊ុត​ ២​គ្រាប់​ម្នាក់ឯង​ឱ្យ Real Madrid ឡើងឈរលើ​គេ​ក្នុង​ពូ​ល D

2021/11/04 06:45:43 pm        67

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​បារាំង Karim Benzema រកបាន ២​គ្រាប់​ម្នាក់ឯង​ជួយ​ឱ្យ Real Madrid យក​ឈ្នះ​ក្រុម​ភ្ញៀវ​អ៊ុយ​ក្រែ​ន Shakhtar Donetsk ២-១ ឡើងឈរ​លើ​គេ​ក្នុង​ពូ​ល D​។ ​ក្រុម​ម្ចាស់ផ្ទះ​អេ​ស្ប៉ា​ញ Real Madrid បើក​ការ​នាំមុខ​នៅ​នាទី​ទី១៤ ដោយ Benzema ដែល​នេះ​ជា​គ្រាប់​បាល់​ទី ១ពាន់​របស់ Real Madrid នៅ​ក្របខណ្ឌ​កំពូល​របស់​អឺរ៉ុប​មួយ​នេះ​។

​​ក្រុម​ភ្ញៀវ Shakhtar Donetsk ក៏​តាម​ស្មើ​វិញ​នៅក្នុង​វគ្គ​ទី១ នេះ​នាទី​ទី៣៩ ដោយ Fernando មុនពេល​ដែល Karim Benzema រកបាន​គ្រាប់​ទី​២ ​របស់ខ្លួន និង​ជា​គ្រាប់​ជ័យជំនះ​សំរាប់ Real Madrid នៅ​នាទី​ទី៦១​។​ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Carlo Ancelotti ឡើង​មក​នាំមុខគេ​ក្នុង​ពូ​ល D នេះ​មាន ៩ពិន្ទុ​ខណៈ Shakhtar Donetsk បន្ត​ក្រោម​គេ​មាន​ត្រឹម ១ពិន្ទុ​។ ​ងាក​មក​ក្រុម​ជើងឯក​អ៊ីតាលី Inter Milan ក៏​មិន​របូត​ ៣ពិន្ទុ​ដែរ​ក្រោយ​យកឈ្នះ​នៅ​ទឹកដី Sheriff Tiraspol ៣-១​។ ​​គ្រាប់​បាល់​ទាំង ៤គ្រាប់​ក្នុងការ​ប្រកួត​នេះ​សុទ្ធតែ​កើតឡើង​នៅ​វគ្គ​ទី២ ទាំងអស់​ពោលគឺ​ក្រុម​ភ្ញៀវ​អ៊ីតាលី​រកបាន​ ៣​គ្រាប់​មុន​នៅ​នាទី​ទី៥៤ ដោយ​កីឡាករ​អ៊ីតាលី Marcelo Brozovic នាទី​ទី៦៤ មុនពេល​ដែល Milan Skriniar រកបាន​គ្រាប់​នាំមុខ ២-០ នៅ ៨នាទី​បន្ទាប់​។

​​អតីត​ខ្សែប្រយុទ្ធ Manchester United, Alexis Sanchez ជា​អ្នក​រកបាន​គ្រាប់​ទី៣ នៅ​នាទី​ទី៨២ ដែលជា​គ្រាប់​ដំបូង​របស់​កីឡាករ​ឈីលីរូបនេះ​នៅ UCL តាំងពី​ឆ្នាំ២០១៧​។ ​គ្រាប់​ចុងក្រោយ​របស់ Sanchez នៅ UCL គឺ​តាំងពី​លេង​នៅ Arsenal ដែល​ចាញ់ Bayern Munich ៥-១ នៅ​ខែកុម្ភៈ​ ឆ្នាំ២០១៧​។ ៣​ពិន្ទុ​របស់ Inter Milan ធ្វើឱ្យ​ពួកគេ​ឡើងមក​លេខ២ មាន ៧ពិន្ទុ​ទំលាក់​ជើង​ថ្មី Sheriff Tiraspol មក​លេខ៣ វិញ​មាន ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm