ប៉ាណាម៉ា រាយការណ៍ការធ្លាក់ចុះចំនួនជនអន្តោប្រវេសន៍ធ្វើដំណើរឆ្លងកាត់ផ្លូវគ្រោះថ្នាក់ Darien Gap

2025/01/04 03:13:13 am        111

 ប៉ាណាម៉ា និយាយថា ពួកគេបានមើលឃើញចំនួនធ្លាក់ចុះរបស់ជនអន្តោប្រវេសន៍ដែលធ្វើដំណើរឆ្លងកាត់ផ្លូវគ្រោះថ្នាក់ Darien Gap អំឡុងឆ្នាំ ២០២៤ ។

 ផ្លូវនេះ តភ្ជាប់អាមេរិកខាងត្បូង និងអាមេរិកកណ្តាល ហើយមនុស្សដែលឆ្លងកាត់ទីនេះ ភាគច្រើនធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ។

 ប្រធានាធិបតីថ្មីប៉ាណាម៉ា បាននិយាយថា ជនអន្តោប្រវេសន៍ប្រហែល ៣០ម៉ឺននាក់ បានឆ្លងកាត់ផ្លូវនេះ កាលពីឆ្នាំមុន ពោលគឺធ្លាក់ពីចំនួនប្រហែលកន្លះលាននាក់ កាលពីរយៈពេល ១ឆ្នាំមុន ដែលជាចំនួនជាប់កំណត់ត្រា ។

 លោកប្រធានាធិបតី Jose Raul Mulino បានប្រកាន់គោលជំហរម៉ឺងម៉ាត់លើការធ្វើអន្តោប្រវេសន៍ ចាប់តាំងពីឡើងកាន់តំណែងកាលពីខែកក្កដា ឆ្នាំមុន ។ លោកបានចុះយុទ្ធនាការ ដើម្បីបញ្ចប់ស្ថានការរបស់ប៉ាណាម៉ាថាជាចំណុចឆ្លងកាត់របស់ជនអន្តោប្រវេសន៍ ។

 លោកនិយាយថា ផ្លូវអន្តោប្រវេសន៍ Darien ដែលធ្លាប់ប្រើប្រាស់ដោយជនអន្តោប្រវេសន៍ជាច្រើន ត្រូវបានគ្រប់គ្រងនៅថ្ងៃនេះ ពួកយើងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យការធ្វើអន្តោប្រវេសន៍ខុសច្បាប់លែងអាចទៅដល់ទីក្រុងប៉ាណាម៉ាបានទៀតហើយ ឬតំបន់ផ្សេងទៀតរបស់ប្រទេសមួយនេះ ។

 គួរឲ្យដឹងថា នៅតាមផ្លូវ Darien Gap គេមើលឃើញមនុស្សធ្វើដំណើរដោយថ្មើរជើងរយៈពេលជាច្រើនថ្ងៃ ហើយពួកគេប្រឈមនឹងករណីចោរប្លន់ អំពើហិង្សា ការជួញដូរមនុស្សខុសច្បាប់ និងការបំពានផ្លូវភេទ ។

 ផ្លូវមួយនេះគឺជាគំលាតមួយនៃផ្លូវហាយវ៉េប៉ាណាម៉ា-អាមេរិក ដោយមានព្រៃស្តុកយ៉ាងក្រាស់ឃ្មឹក និងមានហេដ្ឋារចនាសម្ព័ន្ធតិចតួចប៉ុណ្ណោះ ។

 ភាគច្រើននៃជអន្តោប្រវេសន៍ដែលឆ្លងកាត់ផ្លូវនេះ មកពីប្រទេសវេណេស៊ុយអេឡា ក្រោយពួកគេគេចចេញពីវិបត្តិសេដ្ឋកិច្ច ។

 ទោះបីជាយ៉ាងណាក៏ដោយ ជអន្តោប្រវេសន៍មួយចំនួនទៀត មកពីប្រទេសជាច្រើនផ្សេងទៀត រួមទាំងប្រទេសចិន និងឥណ្ឌាផងដែរ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm