WHO ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ផលិត​ក្នុង​ស្រុក​ដំបូង​របស់​ប្រទេស​ឥណ្ឌា

2021/11/04 06:55:43 pm        424

​WHO៖ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែ​វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ខ្លួន​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 របស់​ក្រុមហ៊ុន Bharat Biotech របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ឥណ្ឌា ​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក ​ដើម្បី​ត្រូវ​បាន​ទទួលយក​ជា​វ៉ាក់សាំង​ដែល​មាន​សុពលភាព​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ជាច្រើន​។

​ការចុះបញ្ជី​ការប្រើប្រាស់​បន្ទាន់​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Bharat Biotech ដឹកជញ្ជូន​វ៉ាក់សាំង​ដែល​គេ​ស្គាល់​ថា Covaxin ទៅកាន់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​ការសម្រេចចិត្ត​ផ្នែក​និយតករ​របស់​ពួកគេ​។ វា​ក៏​អាច​ជួយ​ប្រជាជន​ឥណ្ឌា​រាប់​លាន​នាក់​ដែល​បាន​ទទួល​បាន​វ៉ាក់សាំង​នេះ ​ឱ្យ​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​។ អង្គការ​សុខភាព​ពិភព​លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម tweeter ថា ក្រុម​ប្រឹក្សា​បច្ចេកទេស​របស់​ខ្លួន​បានសម្រេច​ថា​ អត្ថប្រយោជន៍​របស់​វ៉ាក់សាំង Covaxin មាន​វិសាលភាព​លើស​ពី​ហានិភ័យ ហើយ​ថា​វា​បាន​បំពេញ​តាម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក ​សម្រាប់​ការ​ការពារ​ប្រឆាំង​នឹង​វីរុស COVID-19។

​នៅ​ក្នុង​ការ​អនុម័ត​នោះ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចាក់​ ២​ដូ​សដែល​ដូ​ស​នីមួយៗ​មាន​គម្លាត​ពី​គ្នា​ ៤​សប្ដាហ៍ និង​ចាក់​បាន​គ្រប់​វ័យ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​។ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​មករា ខណៈ​ដែល​វ៉ាក់សាំង​នេះ​ស្ថិត​នៅ​ដំណាក់កាល​សាកល្បង​ដំណាក់កាល​ទី​៣ ​នៅឡើយដែល​​បង្ក​ឲ្យ​មានការ​ព្រួយ​បារម្ភ និង​ការរិះគន់​។ ក្រុមហ៊ុន Bharat Biotech ដែល​បាន​ផលិត​វ៉ាក់សាំង​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ ៧៨% ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​ COVID-19៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm