អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម បានលើកឡើងថា ទិវាជ័យជម្នះ ៧ មករា ជាពន្លឺតែមួយគត់ ដែល ជួយប្រជាជនឱ្យរួចជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏មហាខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ស្របពេលទិវាជ័យជម្នះ ៧ មករា ខួបលើកទី៤៦ នឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែមករា នេះ អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម បានលើកឡើងថា ទិវាជ័យជម្នះ ៧ មករា ១៩៧៩ គឺជាប្រវត្តិសាស្រ្តមួយ ដែល មិនអាចបំភ្លេចបាននូវការឈឺចាប់របស់ប្រជាជនខ្មែរនាសម័យនោះ ដែលមានគ្រួសារ សាច់ញាតិ បងប្អូន និងធនធានមនុស្សរបស់កម្ពុជាជាច្រើនត្រូវបានសម្លាប់ និងបាត់បង់ជីវិតដោយសាររបបប្រល័យពូជ សាសន៍ ប៉ុល ពត ដែលគ្រប់គ្រងប្រទេសត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។
លោក ទុំប៉ែន វីរៈវិទូ អ្នកស្រាវជ្រាវមួយរូប បានលើកឡើងថា កម្ពុជា នឹងស្ថិតក្នុងភាពងងឹត ប្រសិន បើរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនត្រូវបានផ្ដួលរំលំ ដែលបានកើតចេញពីការតស៊ូ និងលះបង់នូវវីរ ភាពនៃថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក មុំ វីរៈ អ្នកស្រាវជ្រាវផ្នែកគោលនយោបាយ និងសង្គម បានលើកឡើងថា ប្រវត្តិសាស្រ្តនៃដំ ណើរទិវាជ័យជម្នះ ៧ មករា គឺជាពន្លឺ និងមិនមែនជារឿងចៃដន្យនោះទេ ដោយសារគ្រានោះគឺជាចលនា តស៊ូកើតឡើងពីវីរភាពរបស់កូនខ្មែរ ដែលស្អប់ខ្ពើមចំពោះរបបប្រល័យពូជសាសន៍ ។
ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ - ៧ មករា ឆ្នាំ២០២៥ គឺជាខួបលើកទី៤៦ឆ្នាំ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយសង្គ្រោះជាតិ និងប្រជាជនកម្ពុជា បានទាន់ ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕
អត្ថបទ៖ សេក ឧត្តម