ប្រទេសប៉ូឡូញ ចូលកាន់តំណែងជាប្រធានសហភាពអឺរ៉ុប ដោយផ្តោតលើបញ្ហាសន្តិសុខ

2025/01/04 12:07:53 pm        251

ប្រទេសប៉ូឡូញ បានចាប់ផ្តើមតំណែងរបស់ខ្លួនជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃសុក្រ ទី ៣ ខែមករា ដោយសង្កត់ធ្ងន់លើបញ្ហាសន្តិសុខ ខណៈដែលប្លុកនេះប្រឈមនឹងការវិលត្រឡប់របស់លោក Donald Trump ទៅកាន់សេតវិមាន ដែលនឹងធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែយ៉ាប់យ៉ឺនជាមួយប្រទេសចិននិងរុស្ស៊ី ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តគាំទ្រដល់ទីក្រុងគីវ រហូតដល់មាន «សន្តិភាពទូលំទូលាយ យុត្តិធម៌ និងយូរអង្វែង» ដែលត្រូវបានឈានដល់ និងបាននិយាយថា វិស័យការពារជាតិ គឺជាអាទិភាពជាយុទ្ធសាស្ត្រសម្រាប់សហភាពអឺរ៉ុប។

ប្រទេសប៉ូឡូញ កំពុងស្វែងរកតួនាទីឈានមុខ ក្នុងការរៀបចំគោលនយោបាយសហភាពអឺរ៉ុប ជាពិសេសលើបញ្ហាសន្តិសុខ ហើយនាយករដ្ឋមន្ត្រី លោក Donald Tusk គឺជាឥស្សរជនដែលមានទំនាក់ទំនងល្អ នៅលើឆាកសហភាពអឺរ៉ុប។

ប៉ុន្តែ ខណៈរដ្ឋធានីនានារបស់អឺរ៉ុប ប្រឈមនឹងការសម្រេចចិត្តដ៏តានតឹង លើបញ្ហាដូចជា របៀបដើម្បីជំរុញ និងផ្តល់ហិរញ្ញវត្ថុដល់ការចំណាយលើវិស័យការពារជាតិ ក្រុមអ្នកវិភាគនិយាយថាទីក្រុង វ៉ាសាវី មិនទំនងជា អាចដឹកនាំដោយខ្លួនឯងបានទេ។

ទាក់ទងនឹងបញ្ហាសន្តិសុខរួមរបស់ហភាពរបស់អឺរ៉ុប និងការគាំទ្រសម្រាប់ទីក្រុងគីវ អ្នកវិភាគមួយចំនួនបាននិយាយថា ប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប អាចដើរតួនាទីធំជាងនេះ បន្ទាប់ពីការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកុម្ភៈ ដែលក្រុមអភិរក្សនិយម ត្រូវបានគេរំពឹងថានឹងទទួលជ័យជម្នះ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am