សហរដ្ឋអាមេរិក ចាប់ផ្តើមឆ្នាំ២០២៥ មានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារ នៅទីក្រុង New Orleans

2025/01/04 07:17:08 pm        208

ទីក្រុងនានារបស់សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមឆ្នាំថ្មីដោយមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារដោយបើករថយន្តបំបុកមនុស្សនៅទីក្រុង នូ អលីន(New Orleans) និងការផ្ទុះនៅខាងក្រៅសណ្ឋាគារ Trump ក្នុងទីក្រុង Las Vegas។ ឧប្បត្តិហេតុទាំងពីរនេះ បានបង្កើនការព្រួយបារម្ភនៃការគំរាមកំហែងកាន់តែច្រើន ក្នុងរយៈពេលមួយខែ ដែលពេញទៅដោយព្រឹត្តិការណ៍នៅទីសាធារណៈទ្រង់ទ្រាយធំ។

នៅទីក្រុងវ៉ាស៊ីនតោន នគរបាលបាននិយាយថា ពួកគេបានបង្កើនសន្តិសុខនៅទូទាំងទីក្រុង។

ចំណាត់ការនេះ ធ្វើឡើង មុនពិធីបុណ្យសពផ្លូវរដ្ឋសម្រាប់អតីតប្រធានាធិបតី លោក Jimmy Carter នៅថ្ងៃទី៩ ខែមករា ព្រមទាំងពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅថ្ងៃទី២០ ខែមករា។

កាលពីថ្ងៃព្រហស្បតិ៍ ព្រឹត្តិការណ៍ Sugar Bowl ប្រចាំឆ្នាំក្រុមបាល់ទាត់របស់មហាវិទ្យាល័យនៅទីក្រុង New Orleans ត្រូវបានពន្យារពេលមួយថ្ងៃ ដោយសារតែការវាយប្រហារ ដែលនេះក៏បានឃើញសន្តិសុខ ត្រូវបានររឹតបន្តឹងផងដែរ។

មុនពេលការប្រកួត សន្តិសុខ ត្រូវបានដាក់បន្ថែមដោយមានរបាំងការពារ ហើយពុកីឡដ្ឋាន ត្រូវបានដាក់ពង្រាយដោយសត្វសុនខហិតក្លិនគ្រាប់បែក និងគ្រឿងផ្ទុះ។

នៅទីក្រុងញូវយ៉ក មានការពង្រឹងសន្តិសុខនៅខាងក្រៅអគារ Trump Tower ស្ថានីយ៍រថភ្លើងធំៗ ដូចជាស្ថានីយ៍ Penn Station ព្រមទាំងទីតាំងជាច្រើនកន្លែងទៀតនៅទូទាំងទីក្រុង។

នៅប៉ុន្មានថ្ងៃមុនថ្ងៃខួបនៃការវាយប្រហារថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក អង្គភាព FBI បានចេញផ្សាយវីដេអូថ្មី អំពីករណីបំផ្ទុះបំពង់បង្ហូរប្រេងដែលនៅពុំទាន់ត្រូវបានដោះស្រាយ ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm