ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញចំនួន ១៨១៨នាក់

2025/01/04 07:42:05 pm        316

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយអតីតកម្លាំងពីគណបក្សផ្សេងៗនៅវិមាន៧មករា។

ក្នុងពិធីនោះឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ការជួបគ្នានាពេលនេះ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបលើកទី ៤៦ នៃទិវាបុណ្យជាតិ ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជន​កម្ពុជារាជធានីភ្នំពេញ ​មានសមាជិក​ សមាជិការបក្សចំនួន​ ៧៣៣ ៤៥៣ នាក់។ គណបក្ស​ប្រជាជនកម្ពុជា​បានអូសទាញគណបក្សដទៃ ឲ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​បានចំនួន ៤២៥៩នាក់ ដោយបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ចំនួន ២៤៤១រូប នៅសល់ ១៨១៨រូប ដែលបានប្រកាសបញ្ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកនេះ។

ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាន​បន្តទៀតថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឲ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនា​នៅកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញបានមានប្រសាសន៍ថា ​ពិធីនេះក៏បានធ្វើឡើងស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាម​កាលៈទេសៈជាក់ស្ដែងរបស់ប្រទេសកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកផងដែរថា រូបសម្ដេចបានប្រកាសចូល​ជា​សមាជិក​ថ្មីរបស់​គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ​ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាង​ស្វិតស្នាញ ដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះបានធ្វើឡើង​ដោយ​សម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ ​មិនដូចពិធីដែលធ្វើឡើងនៅពេលនេះទេ។

សម្តេចវិបុលសេនាភក្តី បានបន្តថា សម្រាប់សមាជិក សមាជិកាទាំង ១៨១៨រូបនេះនឹងទទួល​បាន​សិទ្ធិពេញលេញ ​ជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះសុំបងប្អូន​កូនក្មួយទាំង​អស់ដែលបានចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវប្រតិបត្តិ​ឲ្យបានត្រឹមត្រូវ​ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អ​ជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្សឲ្យបានល្អ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង រក្សា​ការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នាដើម្បីភាពរីកចម្រើនរបស់គណបក្ស។

សម្ដេចបានមានប្រសាសន៍ទៀតថា ​គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ​គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយ​ប្រជាជន​កម្ពុជា​គ្រប់ស្ថានភាពគ្រប់ឧបសគ្គ ​ដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ​១៩៧៩ ​ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជាឲ្យថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧មករទេ គឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm