ចិន ប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគផ្លូវដង្ហើម HMPV ថ្មី ៥ឆ្នាំបន្ទាប់ពីវិបត្តិកូវីដ

2025/01/04 11:36:26 pm        198

ប្រទេសចិន ថ្មីៗនេះ កំពុងទប់ទល់ជាមួយនឹងការផ្ទុះឡើងនៃមេរោគផ្លូវដង្ហើមថ្មីឈ្មោះថា HMPV រយៈពេលប្រាំឆ្នាំបន្ទាប់ពីការរាតត្បាតកូវីដ១៩។ របាយការណ៍ និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា មេរោគកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយអ្នកខ្លះអះអាងថាមន្ទីរពេទ្យ និងកន្លែងបូជាសពច្រើនពោរពេញដោយអ្នករងគ្រោះពីជំងឺនេះ។ វីដេអូដែលបានចែករំលែកតាមអ៊ីនធឺណិត បង្ហាញពីមន្ទីរពេទ្យមានមនុស្សច្រើន ដោយគណនីបណ្ដាញសង្គមមួយចំនួននិយាយថា មានមេរោគជាច្រើនដូចជាផ្តាសាយធំ វីរុសHMPV និងកូវីដ១៩ ជាដើម។

មានការអះអាងថា ប្រទេសចិន បានប្រកាសដាក់ក្នុងភាពអាសន្ន ប៉ុន្តែមិនមានការបញ្ជាក់ពីរដ្ឋាភិបាលនោះទេ។ វីរុស HMPV ត្រូវបានគេដឹងថាបង្កឱ្យមានរោគសញ្ញាដូចជាជំងឺផ្ដាសាយ ហើយក៏អាចបង្ហាញរោគសញ្ញាស្រដៀងគ្នានឹងកូវីដ១៩ ដែរ។ មន្ត្រីសុខាភិបាលកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈមេរោគនេះបន្តរីករាលដាល។

ទន្ទឹមនឹងនេះ របាយការណ៍ព័ត៌មានរ៉យទ័រ បាននិយាយថា អាជ្ញាធរគ្រប់គ្រងជំងឺរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃសុក្រ (០៣ មករា) ថា ខ្លួនកំពុងសាកល្បងប្រព័ន្ធត្រួតពិនិត្យសម្រាប់ជំងឺរលាកសួតដែលមិនស្គាល់ប្រភព ជាមួយនឹងករណីជំងឺផ្លូវដង្ហើមមួយចំនួន ដែលរំពឹងថានឹងកើនឡើងក្នុងរដូវរងា ប៉ុន្តែមិនលើកឡើងជុំវិញការអះអាងពីការផ្ទុះឡើងថ្មីនេះទេ។

អ្នកជំនាញផ្លូវដង្ហើមនៅមន្ទីរពេទ្យទីក្រុងសៀងហៃ បានព្រមានសាធារណជនកុំឱ្យប្រើប្រាស់ថ្នាំប្រឆាំងមេរោគដោយងងឹតងងុល ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ HMPV ថ្មីនេះ ដែលមិនមានវ៉ាក់សាំងទេ ប៉ុន្តែរោគសញ្ញារបស់វាស្រដៀងនឹងជំងឺផ្តាសាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        178
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        165
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        165

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm