ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ (០៤ មករា) នេះបានរងគ្រោះនៅក្នុងរលកកម្ដៅដ៏ខ្លាំងក្លា ដែលបានបង្កើនហានិភ័យនៃចំហេះព្រៃ ហើយបាននាំឱ្យអាជ្ញាធរចេញបម្រាមហាមឃាត់មិនឱ្យបង្កចំហេះ សម្រាប់ផ្នែកភាគច្រើននៃរដ្ឋ Victoria ។

អូស្ត្រាលី ប្រឈមមុខនឹងរដូវកាលចំហេះព្រៃដ៏គ្រោះថ្នាក់ ដែលបានមើលឃើញអាជ្ញាធររដ្ឋ Victoria ទប់ទល់នឹងចំហេះដ៏ធំមួយ ដែលកាលពីសប្តាហ៍មុនបានឆាបឆេះឧទ្យានជាតិ Grampians ដ៏ធំរបស់រដ្ឋ ដោយបំផ្លាញផ្ទះសម្បែង និងដីស្រែចម្ការាប់ម៉ឺនហិកតា។

អ្នកព្យាករអាកាសធាតុរបស់ប្រទេសបាននិយាយថា សីតុណ្ហភាពនឹងឡើង ១៤អង្សាសេ លើសពីកម្រិតមធ្យមនៅក្នុងតំបន់មួយចំនួននៅថ្ងៃសៅរ៍នេះ ជាមួយនឹងទីក្រុងមែលប៊ន រដ្ឋធានីនៃរដ្ឋ Victoria ដែលមានប្រជាជនច្រើនជាងគេទីពីររបស់អូស្ត្រាលី នឹងមើលឃើញសីតុណ្ហភាព ៣៧អង្សាសេ។

ការហាមប្រាមបង្កចំហេះ ត្រូវបានធ្វើឡើងសម្រាប់ស្រុកចំនួនពីរនៅភាគខាងលិចរដ្ឋ Victoria រួមទាំងតំបន់ Wimmera លាតសន្ធឹងជាង ១៨០គីឡូម៉ែត្រ ដែលអាជ្ញាធរបានព្រមានពីគ្រោះថ្នាក់ចំហេះថា "ស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ" ដែលជាកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត។
រដូវចំហេះមួយចំនួនចុងក្រោយរបស់អូស្រ្តាលី ហាក់មានភាពស្ងប់ស្ងាត់ បើធៀបនឹងគ្រោះមហន្តរាយ "រដូវក្តៅពណ៌ខ្មៅ" ឆ្នាំ២០១៩-២០២០ នៃចំហេះព្រៃ ដែលបានបំផ្លាញតំបន់មួយមានទំហំប៉ុនប្រទេសទួរគី និងបានសម្លាប់មនុស្ស ៣៣នាក់៕