បេស្បល៖ ក្រុមបេស្បល Atlanta Braves បានគ្រងជើងឯក World Series លើកដំបូងក្នុងរយៈពេល ២៦ឆ្នាំបន្ទាប់ពីយកឈ្នះ Houston Astros ៧-០ ដើម្បយកឈ្នះក្នុង Series វគ្គផ្តាច់ព្រ័ត្រ ៤-២។ Jorge Soler ជាអ្នកធ្វើបាន ៣ពិន្ទុម្នាក់ឯង ខណៈពិន្ទុផ្សេងទៀតសំរេចបានដោយ Dansby Swanson និង Freddie Freeman។

Atlanta Braves បានរៀបចំជើងព្រួលបានយ៉ាងល្អក្នុងការប្រកួតនេះដើម្បីបិទ Houston Astros មិនឱ្យរកបានសូម្បីមួយពិន្ទុ។ សូមបញ្ជាក់ថា នេះជាជើងឯក World Series លើកដំបូងសំរាប់ Atlanta Braves រាប់ពីឈ្នះចុងក្រោយនៅឆ្នាំ១៩៩៥ និងជាជើងឯកទី៤ ក្នុងប្រវត្តិសាស្ត្រពោលគឺជើងឯកលើកដំបូងតាំងពីឆ្នាំ១៩១៤ នៅពេលមានឈ្មោះជា Boston Braves និងលើកទី២ នៅឆ្នាំ១៩៥៧ មុនពេលប្តូរឈ្មោះមកជា Atlanta Braves នៅឆ្នាំ១៩៦៦។ ចំណែក Houston Astros បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ World Series នេះជាលើកទី៣ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ