ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុង​សង្កាត់ស្ទឹងមានជ័យ​ទី២

2025/01/05 06:09:35 pm        413

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល សមាជិកអចិន្រ្តៃយ៍ គណៈ​កម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​ខណ្ឌ​មាន​ជ័យ បានអញ្ជើញ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ទីស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សង្កាត់​ស្ទឹង​មានជ័យទី២ និងប្រារពពិធីរំលឹកខួបអនុស្សាវរីយ៌ទិវាជ័យជំនៈ៧មករា លើកទី៤៦​។

មុននឹងចាប់ផ្តើមមតិសំណេះឯកឧត្តម បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខ ទុក្ខ​ពី​សំណាក់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់​ដឹក​នាំ​គណបក្ស ដែលជានិច្ចកាល សម្តេច តែងតែយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស។

មានប្រសាសន៍​សំណេះសំណាលក្នុងពិធិនេះ ឯកឧត្តមបានថ្លែង​នូវ​ការ​កោត​សរសើរ​ដល់​ក្រុម​ការងារ​ចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ដែលមានឯឧ យុនហេង សមាជិក​គណៈកម្មាធិការ​កណ្តាល​ ជាប្រធាន និងក្រុមការងារ​ថ្នាក់​មូល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់​ដែល​បាន​យក​អស់​កំលាំង​កាយ​ចិត្ត​ចុះ​រួម​សុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋស្របតាមអនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ​ប្រធានគណបក្ស។

អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជា​សមិទ្ធ​ផល​ថ្មី​មួយ​នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ មានសារៈសំខាន់​សម្រាប់​បម្រើ​ឱ្យ​រដ្ឋបាល​គណបក្ស​នៅ​ថ្នាក់​មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញ​ពីភាពរឹងមាំ​របស់​គណបក្ស​ដែលមា​ន​ភាព​ចា​ស់​ទុំ​ខាង​នយោបាយ និងត្រៀមលក្ខណៈរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិន​រត់​ចោល​ប្រជាពលរដ្ឋ និងដឹកនាំប្រទេសសម្រាប់រយៈពេលយូរអង្វែងតទៅទៀត។

បន្ថែម​លើចំ​នុចនេះ ឯកឧត្តម បានបង្ហាញពីស្នារដៃ និងសមិទ្ធផល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈ​ពេល​៤៦​ឆ្នាំកន្លងមកនេះមានជាអាទិ ការរំដោះប្រទេសជាតិពីរបបប្រល័យ​ពូជ​សាសន៍​ការ​បង្រួប​បង្រួមជាត់ រកបានសន្តិភាពពេញលេញជូនជាតិតាមរួៈនយោបាយឈ្នះ ឈ្នះ ដែល​ជា​យុទ្ធ​សាស្ត្រ​ដ៏មានប្រសិទ្ធីរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំង​សមិទ្ធផល​អភិវឌ្ឍន៍​ជា​ច្រើន​រាប់​មិន​អស់​មានការរីកចំរើនលើគ្រប់វិស័យ។

បន្តវេនពីគោលដៅជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៃរាជរដ្ឋាភិបាលមុន រាជរដ្ឋាភីបាលអាណត្តិទី៧ ក្រោម​ការដឹកនាំនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាន​ប្តេជ្ញា​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ប្រទេសកម្ពុជាអោយក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម បន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានខិតខំបំពេញភារកិច្ចជាច្រើន ដូច​ជា​ការ​ខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ អគ្គិសនី អាកាសយាន្តដ្ឋាន ផ្លូវដែក និងធន​ធាន​មនុស្ស​។ ជាមួយគ្នានេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ។ ការចូល​រួម​សំខាន់​គឺ នាំគ្នាថែរក្សាសន្តិភាពអោយខាងតែបាន។

ឯកឧត្តម បន្ថែមថា បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅ អោយចៀស​វាង​អំពើ​អបាយមុខទាំងឡាយមានការប្រព្រឹត្តិគ្រឿងញៀន ល្បែងស៊ីសង។ បងតូចបងធំ ហើយ​ត្រូវ​ខិត​ខំ​រៀន​សូត្រ និងរៀនចំនាញវិជ្ជាជីវៈអោយបានស្ទាញជំនាញ ដែលអាចក្លាយ​ជាធ​នធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់ជាតិយើង។

មុនបញ្ចប់ ឯកឧត្យម បានណែនាំដល់មន្ត្រីបក្សគ្រប់លំដាប់ថ្នាកខិតខំធ្វើអំពើល្អ បន្ត​រួម​សុខ​រួម​ទុក្ខ​ជា​​មួយ​បងប្អូនប្រជាពលរដ្ឋស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាយើង៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm